Star Wars: The Force Awakens វគ្គថ្មី របស់ Star Wars ចាប់ផ្តើមចាក់ បញ្ចាំងហើយ

ភ្នំពេញ៖ ខ្សែភាពយន្ត Star Wars: The Force Awakens ដែលជាខ្សែភាពយន្ត វគ្គថ្មី របស់ Star Wars ដែលគេទន្ទឹង រង់ចាំជាយូរមកហើយនោះ កាលពីថ្ងៃទី១៧ ធ្នូ ២០១៥ នេះត្រូវបានចាក់បញ្ចាំង ហើយនៅរោងភាពយន្ត Legend TK ដោយមានការអ្នកចូលរួម ពីអ្នកគាំទ្រយ៉ាងច្រើនកុះករ។

មានមនុស្សជាច្រើន បានស្គាល់ Star Wars ដែលខ្សែភាពយន្តនេះ បានចេញចំនួន ៦វគ្គ រួចមកហើយ ដែលវគ្គដំបូងគឺនៅឆ្នាំ១៩៧៧ និងមានជាបន្តបន្ទាប់ មកដល់ឆ្នាំ២០០៥។ នៅក្នុងវគ្គថ្មីនេះ ត្រូវបានដឹកនាំ ដោយលោក J.J. Abrams គាត់ធ្លាប់មានបទពិសោធន៍ ជាមួយខ្សែភាពយន្ត Star Wars ពីមុនមក នេះជាមូលហេតុដែលអាចឲ្យកាត់អាចដឹកនាំវគ្គថ្មីនេះ បានយ៉ាងជោគជ័យ។ លើសពីនេះទៅទៀត ខ្សែភាពយន្តមួយនេះ ចូលរួមសម្តែងដោយតារាវ័យក្មេង ពុំធ្លាប់មានបទពិសោធន៍ Daisy Ridley ជា Rey, John Boyega ជា Finn និងតារាល្បីៗដែលធ្លាប់សំដែងពីវគ្គមុនៗ ជាច្រើនទៀត។ Star Wars : The Force Awakens នឹងនាំមកនូវបទពិសោធន៍ថ្មីនៅក្នុងការតាមដាន ខ្សែភាពយន្ត។

ដូច្នេះ ដើម្បីជ្រាបកាន់តែច្បាស់ថា តើខ្សែភាពយន្តនេះ  មានភាពល្អទាក់ភ្នែក និងរន្ធត់យ៉ាងណានោះ មានតែតាមដានទស្សនាទាំងអស់គ្នា   ក៏ដូចជា កក់សំបុត្រទាំងអស់គ្នា នៅតាមបណ្តា រោងភាពយន្តទំនើប ក្នុងរាជធានីភ្នំពេញ ដែលចាប់បញ្ជាំងនាថ្ងៃទី៣ធ្នូ២០១៥នេះតទៅ។ ដើម្បីទទួលបានពត៌មាន លំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្ត ដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ ចៃកុន  តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia  , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រ កុន និងវត្ថុអនុស្សាវរីយ៍ពីភាពយន្តជារៀងរាល់សប្តាហ៍៕

សូមទស្សនា Trailor នៅទីនេះ៖