ក្រុមហ៊ុន ស្រាបៀរ ថៃហ្គ័រ ប្រារព្ធ កម្មវិធីរាត្រី សំណើច ២០១៥ នាសណ្ឋាគារ សុខាភ្នំពេញ

ភ្នំពេញ៖ ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានប្រារព្ធកម្មវិធី “រាត្រីសំណើច” នៃយុទ្ធនាការអប់រំ ស្តីពីការពិសាដោយទទួលខុសត្រូវដែលមានឈ្មោះថា ”Get Your Sexy Back” នាសណ្ឋាគារសុខាភ្នំពេញ។

ក្នុងឱកាសនោះ មានការអញ្ជើញចូលរួម ពីរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ, សហភាពសហព័ន្ធយុវជនកម្ពុជា មន្ត្រីក្រសួងនិងស្ថាប័នពាក់ព័ទ្ធនានា ព្រមទាំងគណៈគ្រប់គ្រង និងបុគ្គលិកក្រុមហ៊ុន និងអ្នកសារព័ត៌មានសរុបប្រហែលជា ១៥០នាក់ ដែលបានឈ្នះសំបុត្រ VIP ពីកម្មវិធីនេះ។

កម្មវិធីនោះ បានប្រារព្ធឡើង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ ហើយកម្មវិធី រាត្រីសំណើច គឺជាផ្នែកមួយនៃយុទ្ធនាការអប់រំ Get Your Sexy Back ក្នុងគោលបំណង ចង់ឲ្យយុវជនយល់ដឹង ពីផលវិបាកដែល បណ្តាលមកពីការពិសាគ្រឿងស្រវឹង លើសកម្រិតជាប្រចាំ ឬរ៉ាំរ៉ៃ ជាពិសេសគ្រោះថ្នាក់ ពីការស្រវឹងហើយបើកបរ ហើយនិងជំរុញលើកទឹកចិត្តយុវជន ឲ្យប្រកាន់យកការទទួលទានគ្រឿងស្រវឹង ក្នុងកម្រិតសមរម្យ និងបំបាត់ទម្លាប់នៃការទទួលគ្រឿងស្រវឹង ហួសកម្រិត មិនអាចគ្រប់គ្រងខ្លួនឯងបាន។

កម្មវិធីរាត្រីសំណើច រួមមានការសម្តែងបែបអប់រំ ពីក្រុមតារាកំប្លែងជើងចាស់ នាយគុយ ដ៏មានប្រជាប្រិយភាព ក្នុងគោលបំណង បង្កើនការយល់ដឹង អំពីការផលវិបាកមួយចំនួន អំពីការបង្កដោយការ ពិសាគ្រឿងស្រវឹង ហួសប្រមាណ និងផលវិជ្ជមាននៃ ការទទួលទានគ្រឿងស្រវឹង ក្នុងកម្រិតសមរម្យ ជាពិសេសដើម្បីផ្សព្វផ្សាយ ដល់យុវជន ឲ្យមានការផ្លាស់ប្តូរឥរិយាបថ ពីការទទួលទានគ្រឿងស្រវឹង ហួសកម្រិតមិនអាចគ្រប់គ្រងខ្លួនឯង បានមកប្រកាន់យកទទួលទានគ្រឿងស្រវឹង ក្នុងកម្រិតល្មមអាចគ្រប់គ្រងខ្លួនឯង ប្រកបដោយទំនួលខុសត្រូវខ្ពស់។

ក្រៅពីនេះផងដែរ នៅក្នុងកម្មវិធីរាត្រីសំណើចនេះ ក៏មានការសម្តែងសិល្បៈអប់រំ ការប្រគំតន្រ្តី និងការប្រគល់រង្វាន់ស្មាតហ្វូន iPhone 6s, និងរង្វានដ៏អស្ចារ្យជាច្រើនទៀត ជូនដល់អ្នកដែលឈ្នះពីកម្មវិធីប្រកួត “Selfie So Cool” ។

លោក Roland Bala អគ្គនាយកក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានឲ្យដឹងថា នេះគឺជាឆ្នាំទីបួន ដែលក្រុមហ៊ុនយើងបានសហការ ជាមួយក្រសួងព័ត៌មាន សហភាពសហព័ន្ធយុវជនកម្ពុជា និងដៃគូពាក់ព័ន្ធផ្សេងទៀត ដើម្បីជំរុញឲ្យប្រកាន់យកឥរិយាបថវិជ្ជមាន និងទទួលខុសត្រូវចំពោះ ការទទួលទានគ្រឿងស្រវឹង។ គោលបំណង នៃយុទ្ធនាការនេះ គឺដើម្បីជំរុញឲ្យយុវជនយល់ដឹង អំពីការផលវិបាកមួយចំនួន អំពីការបង្កដោយការ ពិសាគ្រឿងស្រវឹងហួសប្រមាណ។

លោកបានបន្តថា “កាលពីឆ្នាំទៅដែលយើង បានបើកយុទ្ធនាការនេះ យើងបានទទួលបានអ្នកគាំទ្រ ១,២លាននាក់ នៅលើគេហទំព័រ Facebook របស់យើង។ យើងទទួលបាន Like ចំនួន ៤៥.០០០ ដែលបង្ហាញពីការកើនឡើង ១៥០ភាគរយ។ យើងសង្ឃឹមថា យុទ្ធនាការនេះជំរុញ ឲ្យយុវជនទទួលទានគ្រឿងស្រវឹង ក្នុងកម្រិតល្មមអាចគ្រប់គ្រងខ្លួនឯង ប្រកបដោយទំនួលខុសត្រូវខ្ពស់”។

គួររម្លឹកថា នេះគឺជាលើកទីពីរហើយ ដែលស្រាបៀរថៃហ្គ័របាន រៀបចំយុទ្ធនាការ ”Get Your Sexy Back”  ដែលមានមានរយៈពេលពីរខែ ចាប់ពីខែវិច្ឆិកា រហូតដល់ខែធ្នូ ឆ្នាំ ២០១៥។ យុទ្ធនាការនេះមាន សកម្មភាពចម្បងបី៖ ទី១. លោកអ្នកអាចចូលទៅកាន់គេហទំព័រហ្វេសប៊ុក “Get Your Sexy Back KH” ដើម្បីទទួលបានសារអប់រំ ស្តីពីផលវិបាកនៃ ការពិសារគ្រឿងស្រវឹងហួសប្រមាណ និងឥរិយាបទត្រឹមត្រូវ ដែលគួរប្រព្រឹត្ត, ទី២. នៅលើទំព័រហ្វេសប៊ុក“Get Your Sexy BackKH” ដ៏ដែលលោកអ្នកអាច ក៏ចូលរួមកម្មវិធីប្រកួត "Selfies So Cool“ ដើម្បីមានឱកាសឈ្នះទូរស័ព្ទ iPhone 6s និងសំបុត្រ VIP សម្រាប់ចូលរួមកម្មវិធីជប់លៀង “រាត្រីសំណើចឆ្នាំ២០១៥”  និងទី៣. ជាកម្មវិធីជប់លៀងរាត្រីសំណើចឆ្នាំ២០១៥៕

ក្រុមហ៊ុន ស្រាបៀរ ថៃហ្គ័រ ប្រារព្ធ កម្មវិធីរាត្រី សំណើច ២០១៥ នាសណ្ឋាគារ សុខាភ្នំពេញ

ក្រុមហ៊ុន ស្រាបៀរ ថៃហ្គ័រ ប្រារព្ធ កម្មវិធីរាត្រី សំណើច ២០១៥ នាសណ្ឋាគារ សុខាភ្នំពេញ