វាយសម្លាប់ បុរសម្នាក់ ក្នុងផ្ទះសំណាក់ សូរិយាផ្កាយ៩ សង្ស័យជាអ្នក រួមការងារ

ភ្នំពេញ៖ បុរសម្នាក់ដែលត្រូវ គេវាយនិងដែកជ្រុង សម្លាប់នៅក្នុងបន្ទប់លេខ៥០៣ ជាន់ទី៤ ក្នុងផ្ទះសំណាក់ សូរិយាផ្កាយ៩ ដែលមានទីតាំង ផ្ទះលេខ១៣-១៥ ភូមិ៧ ក្រុម៤៨ ផ្លូវលេខ៨១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ការសន្និដ្ឋានឃាតក អាចជាបុគ្គលិករួមការងារ ព្រោះក្រោយកើតហេតុ អ្នកបម្រើការងារនៅក្នុង ផ្ទះសំណាក់ នេះម្នាក់ បានគេចខ្លួនបាត់។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ជនរងគ្រោះ ឈ្មោះ ប៊ុត សៅ ភេទប្រុស អាយុ ២០ឆ្នាំ មាន ស្រុកកំណើតភូមិ កំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត  មុខរបរបុគ្គលិកបំរើការនៅ ផ្ទះសំណាក់ ខាងលើ  ស្នាក់នៅភូមិត្រពាំងសន្ទៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ដោយឡែកកម្លាំងសមត្ថកិច្ច កំពុងដាក់ការ សង្ស័យទៅមនុស្សម្នាក់ ឈ្មោះរដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុក កំណើត នៅភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាបុគ្គលិកបំរើការនៅ ផ្ទះសូរិយាផ្កាយ៩ ដូចគ្នា។

មន្រ្តីនគរបាល បានដាក់ការសន្និដ្ឋានជំហានដំបូងថា ករណីឃាតកម្មវាយសម្លាប់ បុរសម្នាក់ដោយដែកជ្រុង ខាងលើកនេះ អាចមានការពាក់ព័ន្ធនិងបុរសឈ្មោះ រដ្ឋា ក៏ព្រោះតែក្រោយកើតហេតុ ជនសង្ស័យម្នាក់នេះ បានរត់គេចខ្លួនបាត់ពីផ្ទះសំណាក់សូរិយាផ្កាយ៩នេះ៕