Taylor Swift ទៅ​សួរ​សុខ​ទុក្ខ​អ្នក​គាំទ្រ​កើត​មហារីក​​​មុន​ថ្ងៃ Christmas


Taylor Swift ទៅ​សួរ​សុខ​ទុក្ខ​អ្នក​គាំទ្រ​កើត​មហារីក​​​មុន​ថ្ងៃ Christmas

តារា​ចម្រៀង​រាង​ខ្ពស់​ស្រឡះ Taylor Swift ទើប​តែ​ផ្ដល់​កាដូ​ដ៏​ពិសេស​បំផុត​សម្រាប់​អ្នក​គាំទ្រ​របស់​នាង។

 

Taylor Swift ទៅ​សួរ​សុខ​ទុក្ខ​អ្នក​គាំទ្រ​កើត​មហារីក​​​មុន​ថ្ងៃ Christmas

កាល​ពី​ថ្ងៃ​ទី ១៩ ខែ​ធ្នូ​កន្លង​ទៅ​នេះ តារា​ចម្រៀង​​ម្ចាស់​ពាន Grammy Taylor Swift បាន​ឆ្លៀត​ពេល​ដ៏​មមាញឹក​របស់​ខ្លួន​ដើម្បី​ឆៀង​ចូល​សួរ​សុខ​ទុក្ខ​​អ្នក​គាំទ្រ​ម្នាក់​​របស់​ខ្លួន​ដែល​ស្នាក់​នៅ​ទីក្រុង Grand Junction រដ្ឋ Colorado សហរដ្ឋ​អាមេរិក។

 

អ្នក​គាំទ្រ​ដែល​មាន​សំណាង​បាន​​តារា​ចម្រៀង​កើត​ឆ្នាំ ១៩៨៩ ទៅ​លេង​នោះ​គឺ​ក្មេង​ស្រី Delaney Clements អាយុ ១៣ ឆ្នាំ​ដែល​បាន​សម្រាក​ព្យាបាល​​ជំងឺ​មហារីក​រយៈ​ពេល ៥ ឆ្នាំ​មក​ហើយ។ ម្ចាស់​បទ “Bad Blood” បាន​ចំណាយ​ពេល​លេង​ជាមួយ​អ្នក​គាំទ្រ​វ័យ​ក្មេង​របស់​ខ្លួន​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​នាង។

 

Taylor Swift ទៅ​សួរ​សុខ​ទុក្ខ​អ្នក​គាំទ្រ​កើត​មហារីក​​​មុន​ថ្ងៃ Christmas

និយាយ​ពី​កាដូ​ដ៏​ពិសេស​នេះ Delaney បាន​បង្ហាញ​ពី​ក្ដី​រំភើប​​មួយ​នេះ​នៅ​លើ Instagram របស់​ខ្លួន​ថា៖ “ខ្ញុំ​កំពុង​ដេក​នៅ​ក្នុង​បន្ទប់​ហើយ​ម៉ាក់​ខ្ញុំ​បាន​ប្រាប់​ថា​មាន​មនុស្ស​ម្នាក់​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ។ ខ្ញុំ​ស្មាន​ថា​ប្រហែល​ជា​អ្នក​ណា​ម្នាក់​ចង់​ដឹង​ពី​អាការៈ​ជំងឺ​របស់​ខ្ញុំ ហើយ​ស្រាប់​តែ​រឿង​ដ៏​អស្ចារ្យ​បំផុត​បាន​កើត​ឡើង។ Taylor Swift បាន​ដើរ​ចូល​បន្ទប់​របស់​ខ្ញុំ​ហើយ​ពួក​យើង​បាន​ចំណាយ​ពេល​និយាយ​លេង​ជាមួយ​គ្នា។ ខ្ញុំ​ពិត​ជា​​ដឹង​គុណ​ខ្លាំង​ណាស់​ចំពោះ​ការ​គាំទ្រ​របស់​អ្នក​ទាំង​អស់​គ្នា”៕

 

ចុចអាន៖Katy Perry ទម្លាក់ Taylor Swift ក្លាយ​ជា​តារា​រក​លុយ​បាន​ច្រើន​ជាង​គេ ២០១៥

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖billboard