រន្ធត់ណាស់ មួយប៉ប្រិចភ្នែក បាក់​ដី​រលំ​អគារ ៣៣ ខ្នង​នៅ​ចិន​ (ទស្សនាឃ្ីប)

រន្ធត់ណាស់ មួយប៉ប្រិចភ្នែក បាក់​ដី​រលំ​អគារ ៣៣ ខ្នង​នៅ​ចិន​ (ទស្សនាឃ្ីប)

​សម្រែកដ៏ភ័យរន្ធត់របស់អ្នកស្រុកនៅទីក្រុង Shenzhen ក្នុងហេតុការណ៍ការ​រអិល​បាក់​ដីដ៏​ធំ​មួយ​បាន​វាយប្រហារ​ទីក្រុង Shenzhen មណ្ឌលក្វាងទុង ប្រទេស​ចិន ដែលបណ្តាលឱ្យស្លាប់ និង មនុស្ស​កប់​ក្រោមគំនរថ្មបាក់បែករាប់សិប​នាក់នៃ​អគារ ៣៣ ខ្នងខ្ពស់ៗ ​​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី ២០ ខែធ្នូ ។​ 

​អាជ្ញាធរ​នៅក្នុង​ទីក្រុង Shenzhen បាន​និយាយថា​មនុស្ស​ 91 នាក់បានស្លាប់ និង បាត់ខ្លួនជាច្រើនសិបនាក់ ព្រមទាំងជាង 900 នាក់​ត្រូវបាន​​ជម្លៀស​ចេញពី​តំបន់​នោះ និង ចំនួន ១៣ ​នាក់​ត្រូវបាន​ជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យ និង បាត់ខ្លួន​ជាច្រើនសិបនាក់ទៀត ​។ ឃ្លី​ប​វីដេអូ​ក្នុង​ទូរស័ព្ទដៃ​នេះ​បាន​ចាប់យក​កន្លែងកើតហេតុ​យ៉ាងច្រើន​នៃ​អគារ​ដួល​រលំ​មួយ​ត្រូវបាន​ថត​ដោយ​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​មួយ ​។

កម្លាំងចម្រុះចំនួន ១៥០០ នាក់ និង សុនខ ៣០ ក្បាល បានមកជួយសង្គ្រោះជនរងគ្រោះ ដែលសង្ឃឹមថានឹងមានមនុស្សនៅរស់ក្នុងគំនរបាក់បែក ៕

រន្ធត់ណាស់ មួយប៉ប្រិចភ្នែក បាក់​ដី​រលំ​អគារ ៣៣ ខ្នង​នៅ​ចិន​ (ទស្សនាឃ្ីប)