GMAC ថ្កោលទោស​ក្រុម​សហជីព និង​កម្មករ ដែល​បំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ នៅ​បាវិត​

ភ្នំពេញ: សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) នៅ​រសៀល​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ បានចេញ​លិខិត ថ្កោលទោស ចំពោះ​ក្រុម​សហជីព និង​កម្មករ ជ្រុលនិយម​មួយចំនួន​ដែល​បានធ្វើការ​វាយបំផ្លាញ​រោងចក្រ ញុះញង់ និង​គម្រាមកំហែង​ផ្នែក​សន្តិសុខ ដល់​កម្មករនិយោជិត​ប្រមាណ​ជាង ៣​ម៉ឺន​នាក់​ដទៃទៀត ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន និង​តាយសេង នៅ​ក្រុង​បាវិត ដែល​បានចាប់ផ្តើម​តាំងពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ នឹង​បន្ត​មកដល់ ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ នេះ​។

​តាម GMAC រោងចក្រ​សរុប​ចំនួន ៤៥ ដែល​ផលិត​សម្លៀកបំពាក់ ស្បែកជើង កង់ ឆ័​ត្រ អំពូល​ភ្លើង និង​ផលិតផល​ដទៃទៀត ដែល​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងពីរ ត្រូវ​ទទួលរង​ការខាតបង់​ផ្នែក​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ជា​តួយ៉ាង​ការខូចខាត​ទ្រព្យសម្បត្តិ ការខាតបង់​ផ្នែក​ផលិតកម្ម​ទាំងស្រុង ដែល​នាំ​ឲ្យ​មានការ​យឺតយ៉ាវ​ដល់​ការបញ្ជូន​ទំនិញ​ដល់​អ្នកបញ្ជា​ទិញ ព្រមទាំង​កេរ្តិ៍ឈ្មោះ​របស់​រោងចក្រ​ពា​ក់​ព័ន្ធ នឹង​ស្ថិរភាព​នៃ​ផលិតកម្ម​ក្នុងពេល​អនាគត​។​

​ស្របពេល​គ្នា​នេះ​ផងដែរ GMAC សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ​នូវ ចំណាត់ការ​សមស្រប និង​ទាន់ពេលវេលា​ដើម្បី​ទប់ស្កាត់​ការខូចខាត​កុំ​ឲ្យ​កាន់​តែមាន​ទំហំ​ធំ​ថែមទៀត​។ ចំណាត់ការ​ទាំងនេះ គឺជា​ការអនុវត្ត​ច្បាប់​ជា​មូលដ្ឋាន​របស់​រដ្ឋ​មួយ​ក្នុងការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ស​ង្គ​ម​តែប៉ុណ្ណោះ​។

​ទន្ទឹមគ្នា​នេះដែរ GMAC ទាត់ចោល​ទាំងស្រុង​នូវ​ទស្សនៈ ឬ​ការចោទប្រកាន់​ទាំងឡាយណា​របស់​ក្រុម​សហជីព ក៏ដូចជា​ក្រុម​សិទ្ធិមនុស្ស​មួយចំនួន ដែលថា នេះ​ជាការ​បង្ក្រាប ឬ​ជាការ​គាបសង្កត់​ទៅលើ​សិទ្ធិមនុស្ស​ល្គឹក ដែល​សកម្មភាព​ហិង្សា​ទាំងនេះ​ត្រូវបាន​សន្មត ថា​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​។ សិទ្ធិមនុស្ស​មាន​ដែន​កំណត់​ហើយ​ដែន​នៃ​ការអនុវត្ត​សិទ្ធិ​នេះ​គឺ ការមិន​បំពាន​សិទ្ធិ​អ្នកដទៃ ក្នុងករណីនេះ គឺជា​អ្នកវិនិយោគ​ស្របច្បាប់​នៅ​កម្ពុជា​ដែល​បានរួម​ចំណែក យ៉ាង​ធំធេង​ដល់​ការអភិវឌ្ឍ និង​និរន្តរ៍ភាព​នៃ​សេដ្ឋកិច្ចកម្ពុជា​៕