ស្លាប់​៤​នាក់ របួសធ្ងន់​ស្រាល​២៥​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​២១ ខែធ្នូ​

ភ្នំពេញ: មនុស្ស​៤​នាក់​បាន​ស្លាប់ (​ស្រី ១) របួសធ្ងន់ ១៥​នាក់ (​ស្រី ២​នាក់​) របួសស្រាល ១០​នាក់(​ស្រី ៣ ) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ២៣​នាក់ (​យប់ ៩​នាក់​)​ក្នុងគ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥​នេះ នៅ​ទូទាំងប្រទេស​ចំនួន​១៤លើក យប់ ៨​លើក​។​នេះ​បើតាម​របាយការណ៍ របស់​​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​។​

​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់ចរាចរណ៍​ទាំង ១៤​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២៤​គ្រឿងក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១៩​គ្រឿង រថយន្ត​ធុន​តូច​០៤​គ្រឿង រថយន្ត​ធំ​១​គ្រឿងនិង ថ្មើរជើង​២​នាក់​។​

​របាយ​ការ​ដដែល​បាន​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន​៖ល្មើស​ល្បឿន ៧​លើក ស្រវឹង ១​លើក មិន​គោរព​សិទ្ធ ១​លើក ប្រជែង​គ្រោះថ្នាក់ ១លើក មិន​ប្រកាន់​ស្តាំ ៣​លើក និង​មិន​គោរព​សិទ្ធ ១​លើក​។​

​ក្នុងនោះ​រថយន្ត​ដែល​ត្រូវ​ផាកពិន័យ​សរុប​ចំនួន ៥៧៨​គ្រឿង (​រថយន្ត​ធំ ១៧២​គ្រឿង​)ស្មើនឹង ៥៩៧​ករណី ល្មើស​ក្រដាស​ស្នាម​មាន ៣១៦​គ្រឿង ស្មើនឹង ៣២១​ករណីចំពោះ​ករណី​ល្មើស​បច្ចេកទេស ២៦២​គ្រឿង ស្មើនឹង ២៧៦​ករណី ដោយឡែកម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១០៦៩​គ្រឿង​ផងដែរ​៕R​