វៀតណាម ប្តេជ្ញាកាត់បន្ថយ ចំនួនអ្នកស្លាប់ លើដងផ្លូវ ឲ្យបានពាក់ កណ្តាលនៅឆ្នាំ ២០២០

ហាណូយ៖ យ៉ាងហោចណាស់ មនុស្សជាង ៩.០០០ នាក់បានស្លាប់ ជារៀងរាល់ឆ្នាំ ដោយសារ គ្រោះទាំង ចរាចរណ៍ នៅទូទាំងប្រទេសវៀតណាម ដែលគិតជាមធ្យមនោះ មនុស្ស ២៥នាក់ឯណោះ បានបាត់បង់ជីវិត លើដងផ្លូវ ក្នុងមួយៗ។ នេះបើតាមរបាយការណ៍ ដែល សារព័ត៌មានសិង្ហបុរី ដកស្រង់ពីរដ្ឋាភិបាលវៀតណាម នៅថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ ២០១៥។

ចំពោះគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើន ត្រូវបានមន្ត្រីរដ្ឋាភិបាលលើកឡើងថា កើតឡើង ទៅលើអ្នកជិះម៉ូតូ ដោយ សារតែវៀតណាម ជាប្រទេសដែលមានប្រជាជននិយមប្រើប្រាស់ ម៉ូតូ ជាមធ្យោបាយធ្វើដំណើរច្រើនបំផុត ព្រោះវាអាចកាត់បន្ថយ ការចំណាយ និង ការស្ទះចរាចរណ៍ ជាពិសេស គឺនៅក្នុងទីក្រុង ហូជីមិញ តែម្តង។

ម្យ៉ាងវិញទៀត កត្តាផ្លូវក៏ជារឿងសំខាន់ដែរ ព្រោះថាផ្លូវមួយចំនួន នៅមានភាពតូចចង្អៀត និង មិនទាន់មាន ស្លាកសញ្ញាសុវត្ថិភាព ព្រមទាំងមួយចំនួនខូចខាត។ រដ្ឋាភិបាលវៀតណាម មានគម្រោង អប់រំណែនាំប្រជាពលរដ្ឋ ទូទៅពីច្បាប់ចរាចរណ៍ ដ៏តឹងរឹង និង ប្តេជ្ញាកាត់បន្ថយ ឲ្យបាននូវចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មកនៅត្រឹមតែ ៥.០០០នាក់ ក្នុង មួយឆ្នាំ សម្រាប់ឆ្នាំ ២០២០ ខាងមុខនេះ៕

វៀតណាម ប្តេជ្ញាកាត់បន្ថយ ចំនួនអ្នកស្លាប់ លើដងផ្លូវ ឲ្យបានពាក់ កណ្តាលនៅឆ្នាំ ២០២០