សមាជិក ក្រុមបឹងកេត ៥០% មកដល់កម្ពុជា ក្រោយចប់ បេសកកម្ម ប្រកួតពាន TMCC-2015

ភ្នំពេញ៖ សមាជិកក្រុមបឹងកេតអង្គរ ដែលដឹកនាំដោយលោក ប្រាក់ សុវណ្ណារ៉ា បានធ្វើដំណើរមកដល់ ប្រទេសកម្ពុជា ហើយ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥នេះ បន្ទាប់ពីបញ្ចប់បេសកកម្ម ចូលរួមប្រកួតពានរង្វាន់ TOYOTA Mekong Club Championships 2015 កាលពីយប់មិញ ដោយចាញ់ក្រុមម្ចាស់ផ្ទះថៃ Buriram United ក្នុងវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ១-០ ។

ប៉ុន្ដែដំណើរវិលត្រឡប់នេះ ពុំមានកីឡាករ ឬថ្នាក់ដឹកនាំ ទាំងអស់មកឡើយ ពោលគឺមានសមាជិក ប្រមាណ ៥០%ប៉ុណ្ណោះ ដែលធ្វើដំណើរមកដល់ ប្រទេសកម្ពុជាមុន ចំណែកអ្នកខ្លះទៀត កំពុងសម្រាកដើរលេងកម្សាន្ដ នៅប្រទេសថៃនៅឡើយ។ នេះបើតាមការបញ្ជាក់ឲ្យដឹង របស់លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបឹងកេតអង្គរ ។

គួរបញ្ជាក់ថា កាលពីយប់មិញនេះ ក្រុមបាល់ទាត់តំណាងប្រទេសកម្ពុជា បឹងកេតអង្គរ ធ្វើបានយ៉ាងល្អក្នុងការប្រកួតរយៈពេល ៩០នាទីពេញ ដោយការពារមិនឲ្យ របូតគ្រាប់បាល់ ព្រោះការវាយសម្រុក របស់ក្រុមជើងខ្លាំង Buriram United ឡើយ។ ប៉ុន្ដែគួរឲ្យស្ដាយ ដែលកីឡាករ Bata បានបង្កកំហុសក្នុងប្រអប់គ្រោះថ្នាក់ ធ្វើឲ្យក្រុមថៃនេះ មានឱកាសស៊ុតបាល់ពិន័យ ១១ម៉ែត្រយកឈ្នះតែម្ដង៕