មុន​នេះ ប៉េ​អឹ​ម​បង្ហាញមុខ​មេចោរ​ប្លន់​ម្នាក់​ក្នុង​ចំណោម​៦​នាក់ និង​អំពាវនាវ​រក​ម្ចាស់​ម៉ូតូ​៩​គ្រឿង

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២១ ធ្នូ ២០១៥ នេះ នៅ​ទី​បញ្ជា​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​បង្ហាញមុខ​ជន​សង្ស័យ​ម្នាក់​ដែល​ជា​មេខ្លោង​ចោរប្លន់​ដ៏​សកម្ម​បំផុត និង​ជា​អ្នក​រៀបចំ​គម្រោង​ប្លន់​-​ទទួល​ទិញ​ផល​ចោរកម្ម​ផង​ដែរ ដែល​កម្លាំង​ចាប់​ខ្លួន​បាន កាលពី​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​មានការ​ស្រាវជ្រាវ​រួច​មក ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​យ៉ា​ន រស្មី អាយុ​៣៤​ឆ្នាំ (​ជា​មុខសញ្ញា​ចាស់ និង​ធ្លាប់​ជាប់​ពន្ធនាគារ​) មាន​ទីលំនៅ​ផ្ទះ​ជួល​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​វត្ថុ​តាង​ដែល​ដកហូត​មាន​ម៉ូតូ​ចំនួន​៩​គ្រឿង​ក៏​កម្លាំង​បង្ហាញ​ផង​ដែរ និង​បាន​អំពាវនាវ​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​មក​ពិនិត្យ ដើម្បី​ទទួលយក​ម៉ូតូ​ទៅ​វិញ ។

គួរ​បញ្ជាក់​ថា ជនសង្ស័យ​ខាងលើ ជា​មេខ្លោង​ចោរប្លន់​ក្នុង​ចំណោម​ជនសង្ស័យ​៦​នាក់ ដែល​កម្លាំង​ធ្វើការ​បង្ក្រាប​កាលពី​កន្លះ​ខែ​មុន។