ក្រុម Cam-Tiger នាំ​ចូល​​ខ្សែ​ប្រយុទ្ធ​ម្នាក់​មក​ពី J3 League ជប៉ុន

ក្រុម Cam-Tiger នាំ​ចូល​​ខ្សែ​ប្រយុទ្ធ​ម្នាក់​មក​ពី J3 League ជប៉ុន

ក្រុម Cambodian Tiger បាន​នាំ​ចូល​​​ខ្សែ​ប្រយុទ្ធ​​ថ្មី​មួយ​រូប​មក​​ពី​ក្រុម Kataller Toyama ស្ថិត​​នៅ J3 League ដែល​ជា​លីក​លំដាប់​ទី៣ របស់​ប្រទេស​ជប៉ុន ដើម្បី​ពង្រឹង​ក្រុម​សម្រាប់ដណ្ដើម​ពាន​រង្វាន់​​​លីក​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៦។

 

ក្រុម Cam-Tiger នាំ​ចូល​​ខ្សែ​ប្រយុទ្ធ​ម្នាក់​មក​ពី J3 League ជប៉ុន
លោក Akihiro Kato ប្រធាន​ក្លឹប Cambodian Tiger និង​កីឡាករ Muramatsu Chiteru

 

​តាម​វិបសាយ​ផ្លូវ​ការ​របស់​ក្លឹប Cambodian Tiger បាន​បញ្ជាក់​ថា កីឡាករ​ខាង​លើ​ឈ្មោះ Muramatsu Chiteru មាន​​​តំណែង​ជា​ខ្សែ​ប្រយុទ្ធ។ កីឡាករ​ជប៉ុន​រូប​នេះ មាន​អាយុ ២៥​ឆ្នាំ ទម្ងន់ ៥៦​គីឡូក្រាម និង​កម្ពស់ ១,៦៨​ម៉ែត្រ។

 

Muramatsu Chiteru ធ្លាប់​លេង​ឲ្យ​វិទ្យាល័យ Teikyo សាកលវិទ្យាល័យ Hamamatsu និង​បន្ត​លេង​ឲ្យ​ក្រុម ​Kataller Toyama រួច​ផ្ទេរ​ទៅ HondaFC (ខ្ចី​ជើង) មុន​ត្រលប់​ចូល​ក្រុម Kataller Toyama វិញ។ កីឡាករ​រូប​នេះ​មាន​ល្បឿន​លឿន និង​ជំនាញ​អូស​បាល់ ព្រម​ទាំង​ការ​បង្កើត​ឱកាស​ឲ្យ​មិត្ត​រួម​ក្រុម។

 

ក្រុម Cambodian Tiger ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​រដូវ​កាល​នេះ ដោយ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៤ នៃ​ពាន​រង្វាន់​បាល់​ទាត់​លីក​កំពូល​កម្ពុជា។ ក្រុម Cambodian Tiger ទើប​​ប្រកាស​រួម​បញ្ចូល​ជាមួយ​ក្រុម​វេស្ទើន​ភ្នំពេញ ហើយ​ក៏​មាន​គម្រោង​នាំ​យក​កីឡាករ​ល្អ​ៗ​មក​ពង្រឹង​ក្រុម​សម្រាប់​រដូវ​កាល​ថ្មី​ផង​ដែរ៕

 


អត្ថបទ៖ គង់ វិសាល