ស្ពាន​អាកាស តិច​ណូ​នឹង​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការនៅ​ថ្ងៃទី​០៥ ខែមករា

ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី តិច​ណូ នឹងត្រូវ ធ្វើ​ពិធី​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៦ ខាងមុខ​នេះហើយ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នេះ ប្រសិនបើ​មិនមាន​ការប្រែប្រួល​។​

ស្ពាន​អាកាស តិច​ណូ​នឹង​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការនៅ​ថ្ងៃទី​០៥ ខែមករា

ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី តិច​ណូ រួមមាន ស្ពាន​អាកា​សមេ​ប្រវែង ៣៨២ ម៉ែត្រ ទទឹង ១៥,៨ ម៉ែត្រ ហើយ​ផ្លូវ​រត់​ក្រោម​ដី​មាន​ប្រវែង ៣៥៦ ម៉ែត្រ ទទឹង​ពី ៦-៨​ម៉ែត្រ​។​ផ្លូវ​អម​ស្ពាន​ប្រវែង ៨២៥​ម៉ែត្រ ទទឹង ៥,៥​ម៉ែត្រ ដំឡើង​ភ្លើងស្តុប​នៅ​ខាងក្រោម​ស្ពាន​អាកាស និង​ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​កម្ពស់ ១០ ម៉ែត្រ សរុប​ចំនួន ៣៦ បង្គោល ព្រមទាំង​រៀបចំ​បណ្តាញ​លូ អម​សងខាង ស្ពាន និង​អាង​ក្រោម​ដី ដែល​បំពាក់​ដោយ​ម៉ូ​ទ័​រ​បូមទឹក​ស្វ័យប្រវត្តិ នៅ​ចំណុច​ក្បែរផ្លូវ ក្រោម​ដី​។​

ស្ពាន​អាកាស តិច​ណូ​នឹង​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការនៅ​ថ្ងៃទី​០៥ ខែមករា

ស្ពាន​អាកាស​នេះ ស្ថិត​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ឆ្លងកាត់ ខាងលើ​ចំណុចប្រសព្វ​មហាវិថី​គីម អ៊ី​ល​ស៊ុ​ង និង​មហាវិថី ម៉ៅ សេទុង គឺជា​ស្ពាន​អាកាស​ទី ៤ ហើយ ដែល​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី ដែលមាន​ការត្រួតពិនិត្យ​បច្ចេកទេស​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​។

ស្ពាន​អាកាស តិច​ណូ​នឹង​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការនៅ​ថ្ងៃទី​០៥ ខែមករា

ដោយ​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃទី​០៩ ខែ កញ្ញា ឆ្នាំ​២០១៤ ស្ពាន​អាកាស តិច​ណូ​នេះ ចំណាយពេល​សាងសង់​រយៈពេល ១៦ ​ខែ ហើយ​បាន​បើក​ឲ្យ​ធ្វើដំណើរ​ជា​បណ្តោះអាសន្ន នៅ​ពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥ និង​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ ខាងមុខនេះ​។​ស្ពាន​អាកាស តិច​ណូ នេះ ចំណាយ​ថវិកា​សាងសង់​អស់​ចំនួន ១៤ ៥០២ ៤៧៦​ដុល្លារ ថវិកា ទាំងនេះ បានមក ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន OCIC នៅ​តំបន់​ជ្រោ​ចង្វា ៕ សុទ្ធ គឹម​សឿន​