ប្រធានមន្ទីរការងារ ខេត្តនឹងស្នើឲ្យ សមត្ថកិច្ចបន្ធូបន្ថយ ទោសលើកម្មករ ជាង៣០នាក់ដែល ត្រូវបានចាប់ខ្លួន

ភ្នំពេញ៖ លោក អ៊ូ សាឃឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈប្រចាំខេត្តស្វាយរៀង បានថ្លែងថា លោកនឹងស្នើទៅអាជ្ញាធរ មានសមត្ថកិច្ចឲ្យ មានការបន្ធូបន្ថយទោស ទៅលើក្រុមកម្មករ ជាង៣០នាក់ ដែលត្រូវ បានចាប់ឃាត់ខ្លួន នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥នេះ។

លោក អ៊ូ សាឃឿន បាននិយាយប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទនៅរសៀលថ្ងៃទី២១ ធ្នូថា ក្រោយពីស្ថានការណ៍នៅតំបន់ សេដ្ឋកិច្ចពិសេសក្រុងបាវិត បានធូរស្រាលឡើងវិញហើយ  លោកនឹងស្នើយោបល់ មតិ ឲ្យសមត្ថកិច្ច សម្រាលនិងបន្ធូបន្ថយទោស ព្រោះពួកកម្មករភាគច្រើន មិនដឹងអ្វីនោះទេ ក្រៅតែពីការជឿ ញុះញង់ តាមជនទុច្ចរិតមួយ ចំនួនតូចដែលដើរបំផុសបំផុល បង្កឲ្យមានភាពអាណាធិបតេយ្យ។

លោកបញ្ជាក់ថា “យើងនឹងពិចារណាលើ បញ្ហាទាំងអស់នេះ ហើយដើម្បីដាក់សំណើរឲ្យ បន្ធូបន្ថយទោសដល់ បងប្អូនកម្មករ”។

ទាក់ទងករណីនេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ក៏បានថ្លែងអំពាវនាវឲ្យអាជ្ញាធរ មានសមត្ថកិច្ចស្រាវជ្រាវឲ្យ បានច្បាស់លាស់ មុននឹងឈានទៅដល់ការកាត់ទោស ទៅលើក្រុមកម្មករ៕