អតីតអភិបាលរង ខេត្តព្រះវិហារ លោក ស៊ុយ សេរិទ្ធ ត្រូវបាន ផ្ទេរភារកិច្ច មកកាន់ តំណែងជា អភិបាលរង រាជធានីភ្នំពេញ

ភ្នំពេញ៖លោកអភិបាលរង ខេត្តព្រះវិហារ ស៊ុយ សេរិទ្ធ ត្រូវបានរាជ រដ្ឋាភិបាលកម្ពុជា សម្រេចផ្ទេរភារកិច្ច មកបំពេញនាទី ជាអភិបាលរង រាជធានីភ្នំពេញ នេះបើយោងតាមអនុក្រឹត្យ ស្តីពីការផ្ទេរភារកិច្ច មន្រ្តីរាជការ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅរសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នំា២០១៥នេះ។

យោងតាមខ្លឹមសារនៃអនុក្រឹត្យ ក្នុងប្រការទី១ បានសម្រេចថា ត្រូវបានផ្ទេរភារកិច្ច លោក ស៊ុយ សេរិទ្ធ ឋានន្តរស័ក្ត ឧត្តមមន្រ្តី ថ្នាក់លេខ៤ ពីអភិបាលរង នៃគណៈអភិបាល ខេត្តព្រះវិហារ មកជាអភិបាលរង នៃគណៈអភិបាលរង រាជធានីភ្នំពេញ៕

អតីតអភិបាលរង ខេត្តព្រះវិហារ លោក ស៊ុយ សេរិទ្ធ ត្រូវបាន ផ្ទេរភារកិច្ច មកកាន់ តំណែងជា អភិបាលរង រាជធានីភ្នំពេញ