BATTLEFIELD 4 សេវា​កម្សាន្ត​មក​ពី​ស៊ុយអែត ប្រកាស​រក​ជើង​ខ្លាំង!

BATTLEFIELD 4 សេវា​កម្សាន្ត​មក​ពី​ស៊ុយអែត ប្រកាស​រក​ជើង​ខ្លាំង!

តើ​អ្នក​ពូកែ​ប្រមាញ់​បាញ់​ប្រហារ​ក្នុង​សមរភូមិ​កម្រិត​ប៉ុណ្ណា​ដែរ? ចង់​សាកល្បង​សមត្ថភាព​ដណ្ដើម​រង្វាន់​ដែរ​ឬ​ទេ?
នេះ​នែ៎! សេវាកម្ម​កម្សាន្ត​អនឡាញ BATTLEFIELD 4 របស់​ស៊ុយអែត​មក​ដល់​ហើយ!

 

នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​នេះ នឹង​មាន​ការ​ប្រកួត​ដ៏​កក្រើក​ស្វែង​រក​ជើង​ខ្លាំង​បាញ់​ប្រហារ​ក្នុង​សមរភូមិ BATTLEFIELD 4 ដែល​​រៀប​ចំ​ដោយ​ប្រទេស​ស៊ុយអែត​នេះ និង​ប្រកួត​នៅ War Zone Cyber។

 

គោល​បំណង​នៃ​ការ​ប្រកួត​នេះ គឺ​ដើម្បី​ឲ្យ​អ្នក​កម្សាន្ត​ទាំង​អស់​បាន​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​យុទ្ធសាស្ត្រ ​ប្រយុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក និង​ជា​ពិសេស​ឲ្យ​ស្គាល់​ថា BATTLEFIELD 4 របស់​ស៊ុយអែត​សប្បាយ​លេង​ប៉ុណ្ណា។

 

ជយលាភី​លេខ​១ ទទួល​បាន​រង្វាន់ ៦.០០០ Sabay coins ខណៈ​ដែល​ជយលាភី​លេខ​២ នឹង​ទទួល​បាន​រង្វាន់ ៤.០០០ Sabay coins។

 

BATTLEFIELD 4 សេវា​កម្សាន្ត​មក​ពី​ស៊ុយអែត ប្រកាស​រក​ជើង​ខ្លាំង!

 

សូម​មើល​លក្ខខណ្ឌ​ងាយៗ៖

១. សមាជិក​ក្រុម​តម្រូវ​ឲ្យ​មាន​គ្នា ៥ នាក់

២. ការ​ចុះ​ឈ្មោះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៥។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ តែ​មួយ​ថ្ងៃ​គត់

៣. ទីតាំង​ចុះ​ឈ្មោះ​នៅ War Zone Cyber

អាសយដ្ឋាន៖ ផ្ទះ​លេខ​២៥, ផ្លូវ​លេខ​៤៧៨, សង្កាត់​ទួល​ទំពូង​១, ខណ្ឌ​ចំការ​មន, ក្រុង​ភ្នំពេញ)
ទូរសព្ទ៖ ០៩៨ ៣៨១ ១១៩
ឬ​អាច​ទាក់ទង​ក្រុម​ការងារ​របស់ Sabay តាម​ទូរសព្ទ​លេខ៖ ០៨៩ ៧៧៧ ៦៩៣។

 

ព័ត៌មានបន្ថែម សូម​ចូល​ទៅ​កាន់​ទំព័រ Facebook របស់​ស្ថានទូត​ស៊ុយអែត Embassy of Sweden in Phnom Penh​ ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម