ក្រុម​គ្រួសារ​​រាប់រយ​នាក់​​ប្រមូល​ផ្តុំគ្នា​នៅ​​​មុខ​ស្នងការដ្ឋាន​​ខេត្ត​​ សុំ​ឱ្យ​​សមត្ថកិច្ច​ដោះលែង​​​កម្មករ​​​​ទាំង​៥៨នាក់​

ខេត្តស្វាយរៀង​ ៖ នៅ​វេលា​ម៉ោង​៤​និង​៥០​នាទី​រសៀល​​ថ្ងៃទី​២១ ធ្នូ នេះ​ ក្រុម​គ្រួសារ​​កម្មករ​កម្ម​ការិនី​រោងចក្រ​រាប់រយ​នាក់​ បាន​នាំ​គ្នា​មក​កាន់​ស្នងការដ្ឋាន​នគ​របាល​ខេត្ត​​​ដើម្បី​សុំ​ឱ្យ​សមត្ថកិច្ច​ដោះ​លែងកម្មករ​កម្ម​ការិនី​រោងចក្រ​ដែល​សមត្ថកិច្ច​បាន​ចាប់​ខ្លួននោះ​​ អ្នក​ខ្លះ​ត្រូវ​ជា​ប្តី​​ ​​ត្រូវ​ជា​ប្រពន្ធ​ និង​​អ្នក​ខ្លះ​​ទៀត​ត្រូវ​ជា​ម្តាយ ឬ​​ឪពុក​ ។

កម្មករ​កម្ម​ការិនី​​ដែល​សមត្ថកិច្ច​ចម្រុះ​ចាប់​ឃាត់ខ្លួន​​ខាង​លើ​ សរុបចំនួន​​៥៨​នាក់ (​ស្ត្រី​៣៦​នាក់)​ បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគ​របាល​ខេត្ត​​ដើម្បី​​សាក​សួរ​​​​រឿង​បង្កហិង្សា​គប់បំផ្លាញ​ទ្រព្យសម្បត្តិរបស់​ក្រុមហ៊ុន​​​ ​ប៉ុន្តែ​ពុំ​ទាន់​ដឹង​ថា ​សមត្ថកិច្ច​មាន​ចំណាត់ការ​យ៉ាងណា​នោះ​ទេ​ ដោយសារ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​បាន​នៅឡើយ​ ។

​ជុំវិញករណី​ខាងលើ​នេះ​ដែរ ​លោក ហាស់​ ប៊ុ​ន​ធី ប្រធាន​មន្ទីរ​ការងារ និង​​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត ​បាន​ឲ្យ​ដឹង​នៅ​រសៀល​​ថ្ងៃ​ទី​២១ ​ធ្នូ ​នេះ​​ថា កម្មករ​កម្ម​ការិ​នី​បាន​ចូល​ធ្វើ​ការ​​ធម្មតាវិញ​​ចំនួន​៤០​រោងចក្រ ​។ ចំណែក​កម្មករ​កម្ម​ការិ​នី​​​មិនព្រម​​ចូល​ធ្វើការ​​ក្នុង​រោង​ចក្រ​មាន​ចំនួន​៦​រោច​ក្រ​ ​​​៕