ស្រា​បៀរ​ថៃ​ហ្គ័រ​ប្រារព្ធ​កម្មវិធី​រាត្រី​សំណើច​២០១៥


ស្រា​បៀរ​ថៃ​ហ្គ័រ​ប្រារព្ធ​កម្មវិធី​រាត្រី​សំណើច​២០១៥

​កាល​ពី​ល្ងាច​ថ្ងៃទី​១៨ ខែ​ធ្នូ​កន្លង​ទៅ​នេះ នៅ​សណ្ឋាគារ សុខា ស្រា​បៀរ​ថៃ​ហ្គ័​រ​បាន​ប្រារព្ធ​កម្មវិធី​ “​រាត្រី​សំណើច​”​ នៃ​យុទ្ធនាការ​អប់រំ​ស្តី​ពី​ការ​ពិសា​ដោយ​ទទួល​ខុស​ត្រូវ​ដែល​មានឈ្មោះ​ថា ”Get Your Sexy Back” (​យក​ភាព​សង្ហា​របស់​អ្នក​ត្រលប់​មកវិញ​) ដោយ​មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្រសួង​និង​ស្ថាប័ន​ពាក់​ព័ទ្ធ​នានា ព្រមទាំង​គណៈ​គ្រប់គ្រង​និង​បុគ្គលិក ក្រុមហ៊ុន​និង​អ្នកសារព័ត៌មាន ​និង​អ្នកចូលរួម​ប្រហែលជា ១៥០​នាក់​ដែល​បាន​ឈ្នះ​សំបុត្រ VIP ពី​កម្មវិធី​នេះ​។​

 

ស្រា​បៀរ​ថៃ​ហ្គ័រ​ប្រារព្ធ​កម្មវិធី​រាត្រី​សំណើច​២០១៥

 

កម្មវិធី​រាត្រី​សំណើច​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​អប់រំ Get Your Sexy Back ក្នុង​គោលបំណង​ចង់ឲ្យ​យុវជន​យល់​ដឹង​ពី​ផលវិបាក​ដែល​បណ្តាល​មក​ពី​ការ​ពិសា​គ្រឿង​ស្រវឹង​លើស​កម្រិត​ជា​ប្រចាំ ឬ​រ៉ាំរ៉ៃ ​ជា​ពិសេស​គ្រោះ​ថ្នាក់​ពី​ការ​ស្រវឹង​ហើយ​បើកបរ និង​លើក​ទឹក​ចិត្ត​យុវជន​ឲ្យ​ប្រកាន់​យក​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​សមរម្យ និង​បំបាត់​ទម្លាប់​នៃ​ការទទួល​គ្រឿង​ស្រវឹង​ហួស​កម្រិត​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន​។

 

កម្មវិធី​រាត្រី​សំណើច​រួម​មាន​ការ​សម្តែង​បែប​អប់រំ​ពី​ក្រុម​តារា​កំប្លែង​ជើងចាស់​នាយ​គុយ​ដ៏​មាន​ប្រជា​ប្រិយភាព​ក្នុង​គោលបំណង​បង្កើន​ការ​យល់​ដឹង​អំពី​ការ​ផលវិបាក​មួយចំនួន អំពី​ការ​បង្កដោយ​ការ​ពិសា​គ្រឿង​ស្រវឹង​ហួស​ប្រមាណ និង​ផល​វិជ្ជមាន​នៃ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​សមរម្យ ជា​ពិសេស​ដើម្បី​ផ្សព្វផ្សាយ​ដល់​យុវជន​ឲ្យមាន​ការផ្លាស់ប្តូរ​ឥរិយាបថ​ពី​កា​រ​ទទួលទាន​គ្រឿង​ស្រវឹង​ហួស​កម្រិត​មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​មក​ប្រកាន់​យក​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​ល្មម​អាច​គ្រប់គ្រង​ខ្លួនឯង​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់​។ ក្រៅពី​នេះ កម្មវិធី​រាត្រី​សំណើច​នេះ​ក៏​មាន​ការ​សម្តែង​សិល្បៈ​អប់រំ ការប្រគំ​តន្ត្រី និង​ការ​ប្រគល់​រង្វាន់​ស្មាត​ហ្វូន iPhone 6s, និង​រង្វាន់​ដ៏​អស្ចារ្យ​ជា​ច្រើន​ទៀត​ជូន​ដល់​អ្នក​ដែល​ឈ្នះ​ពី​កម្មវិធី​ប្រកួត ​”Selfie So Cool” ។​

 

ស្រា​បៀរ​ថៃ​ហ្គ័រ​ប្រារព្ធ​កម្មវិធី​រាត្រី​សំណើច​២០១៥

 

លោក Roland Bala អគ្គនាយក​ក្រុមហ៊ុន​ស្រា​បៀរ​ថៃ​ហ្គ័​រ បាន​មានប្រសាសន៍​ក្នុង​កមុ្ម​វី​ធី​ពិសេស​នេះ​ថា៖ “នេះ​គឺ​ជា​ឆ្នាំ​ទី​៤​ដែល​ក្រុមហ៊ុន​យើង​បាន​សហការ​ជាមួយ​ក្រសួង​ព័ត៌មាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេងទៀត​ដើម្បី​ជំរុញ​ឲ្យ​ប្រកាន់​យក​ឥរិយាបថ​វិជ្ជមាន និង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​។ គោលបំណង​នៃ​យុទ្ធនាការ​នេះ​គឺ​ដើម្បី​ជំរុញ​ឲ្យ​យុវជន​យល់​ដឹង​អំពី​ការ​ផលវិបាក​មួយចំនួន​អំពី​ការបង្ក​ដោយ​ការ​ពិសា​គ្រឿង​ស្រវឹង​ហួស​ប្រមាណ​។ កាលពី​ឆ្នាំ​ទៅ​ពេល​ដែល​យើង​បាន​បើក​យុទ្ធនាការ​នេះ យើង​បាន​ទទួល​បាន​អ្នកគាំទ្រ ១,២ លាន​នៅ​លើ​ទំព័រ Facebook របស់​យើង​។ យើង​ទទួលបាន Like ចំនួន ៤៥.០០០ ដែល​បង្ហាញ​ពី​ការ​កើន​ឡើង​១៥០% ។ យើង​សង្ឃឹម​ថា យុទ្ធនាការ​នេះ​ជំរុញ​ឲ្យ​យុវជន​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​ល្មម​អាច​គ្រប់​គ្រង​ខ្លួនឯង​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់”​។​

 

គួររម្លឹកថា នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែល​ស្រា​បៀរ​ថៃ​ហ្គ័​រ​បាន​រៀបចំ​យុទ្ធនាការ ​”Get Your Sexy Back” ដែល​មាន​មាន​រយៈពេល​ពីរ​ខែ​ចាប់ពី​ខែវិច្ឆិកា​រហូតដល់​ខែ​ធ្នូ ឆ្នាំ ២០១៥​។ យុទ្ធនាការ​នេះ​មាន​សកម្មភាព​ចម្បង​៣​៖ (១) លោកអ្នក​អាច​ចូល​ទៅកាន់​គេហទំព័រ​ហ្វេ​សប៊ុក​ “Get Your Sexy Back KH”​ ដើម្បី​ទទួល​បាន​សារ​អប់រំ​ស្តីពី​ផលវិបាក​នៃ​ការ​ពិសារ​គ្រឿង​ស្រវឹង​ហួសប្រមាណ និង​ឥរិយាបទ​ត្រឹមត្រូវ​ដែល​គួរ​ប្រព្រឹត្ត​។ (២) ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​ “Get Your Sexy BackKH” ​ដដែល​លោកអ្នក​អាច​ក៏​ចូលរួម​កម្មវិធី​ប្រកួត​ “Selfies So Cool” ​ដើម្បី​មាន​ឱកាស​ឈ្នះ​ទូរស័ព្ទ iPhone 6s ​និង​សំបុត្រ VIP សម្រាប់​ចូលរួម​កម្មវិធី​ជប់លៀង​ “​រាត្រី​សំណើច​ឆ្នាំ​២០១៥”​។ (៣) ​គឺ​ជា​កម្មវិធី​ជប់លៀង​”​រាត្រី​សំណើច​ឆ្នាំ​២០១៥”​នៅ​រាត្រី​ថ្ងៃទី​១៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៥ ​នៅ​សណ្ឋាគារ​សុខា៕

 

អត្ថបទ៖ ពាណិជ្ជកម្ម