តា​ចាស់ ៧៦ ឆ្នាំ រំលោភ​ស្រី ៣ នាក់ រួមទាំង​កូនស្រី​បង្កើត​បានសំរេច​ជាច្រើន​ដង​

​បុរស​អាយុ ៧៦ ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស​ចាប់​ឃាត់​ខ្លូន និង បាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត កាលពី​រសៀល​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៥ ដោយសារតែ​បុរស​រូប នោះ បាន​ចាប់រំលោភ​កុមារី អាយុ ៦ ឆ្នាំ កាលពី​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ខ្ទម​ចាំចម្ការ ស្ថិតក្នុង​ភូមិ​កោះ​ខ្ទុំ ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង នៅពេលដែល​កុមារី​រងគ្រោះ និង កុមារ ៥ នាក់​ទៀត ទៅលេង​ទឹកស្ទឹង​នៅ​ជិត​នោះ ។​

តា​ចាស់ ៧៦ ឆ្នាំ រំលោភ​ស្រី ៣ នាក់ រួមទាំង​កូនស្រី​បង្កើត​បានសំរេច​ជាច្រើន​ដង​

សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា បុរស​ចំណាស់​ខាងលើ មានឈ្មោះ នូ ស៊ីណាន ហៅ តា​ជាង អាយុ ៧៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។​កាលពី​វេលា​ម៉ោង ១១ ព្រឹក ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ ២០១៥ កុមារី​រងគ្រោះ និង កុមារ​ក្នុងភូមិ​ជាមួយគ្នា ៥ នាក់​ទៀត បាន​ទៅ​ងូតទឹក​ស្ទឹង​លេង​នៅ​ជិត​ខ្ទម​ចម្ការ​បុរស​ខាងលើ។

ក្រោយពេល​ចុះ​ងូតទឹក​ស្ទឹង​រួច​ក៏​នាំគ្នា​ឡើងមក​វិញ ហើយ​នាំគ្នា​ដើរ​រើស​ក្តឹប​ស្វាយ​ក្នុង​ចម្ការ​បុរស​ខាងលើ​នោះ​ហូប ពេលនោះ​បុរស​វ័យ​ចំណាស់​រូបនោះ បាន​ល្បួង​កុមារី​រងគ្រោះ​ចូលក្នុង​ខ្ទម​ចម្ការ ហើយ​បាន​ចាប់​នាង​រំលោភ ដោយសារតែ​ការឈឺចាប់ នាង​បាន​ស្រែកយំ​ធ្វើឱ្យ​ក្មេងៗ ​ដែល​ក្បែរៗ​នោះ​ឮ ក៏​នាំគ្នារ​ត់ទៅ​មើលឃើញ​សកម្ម​ភាពបុរស​ចំណាស់​រូបនោះ​កំពុង​ធ្វើ​សកម្មភាព​រំលោភ​ក្មេងស្រី​រងគ្រោះ​។​

តា​ចាស់ ៧៦ ឆ្នាំ រំលោភ​ស្រី ៣ នាក់ រួមទាំង​កូនស្រី​បង្កើត​បានសំរេច​ជាច្រើន​ដង​

ក្រោយពេល​កើតហេតុ កុមារី​រងគ្រោះ​មិនបាន​ប្រាប់​ឪពុកម្តាយ​ទេ ប៉ុន្តែ​ក្រោយមក ម្តាយ​ឃើញ​កូនស្រី​មាន​ទឹកមុខ​ស្លេកស្លាំង និង ពេល​បត់ជើងតូច​មក​មាន​ធ្លាក់ឈាម ក៏បាន​ដេញដោល​សួរ ទើប​កុមារី​រងគ្រោះ​ប្រាប់​រឿងរ៉ាវ​ទាំងអស់ ហើយ​ម្តាយ​ក៏បាន​រាយការណ៍ និង ប្តឹងទៅ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ទើប​ឈានដល់​ការឃាត់ខ្លួន​បុរស​ចំណាស់​ខាងលើនេះ​តែម្តង ។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន បានឱ្យដឹងថា បុរស​ចំណាស់​រូបនេះ​មកពី​ខេត្ត​ក្រៅ បានមក​ធ្វើ​ជាង​ព្រះវិហារ​នៅ​វត្ត​មួយ​ជិត​ភូមិ​ខាងលើ ក្រោយមក​បាន​ទិញ​ដី​ធ្វើ​ផ្ទះ​រស់នៅ​ក្នុងភូមិ​ខាងលើ និង មាន​ដីចម្ការ​មួយកន្លែង​នៅ​ចុង​ភូមិ ។ ​ក្រៅពី​រំលោភ​កុមារី​រងគ្រោះ​ខាងលើ បុរស​ចំណាស់​រូបនោះ ក៏​ធ្លាប់បាន​រំលោភ​នារី​មាន​សតិ​មិនល្អ​អាយុ ២០ ឆ្នាំ​ម្នាក់ រហូត​បានកូន​ស្រី​ម្នាក់ ពេលនេះ​មាន​អាយុ ៧ ខែ​ហើយ ។

នៅ​មានរឿង​មួយទៀត ក្រោយពី​ប្រពន្ធ​ស្លាប់ទៅ បុរស​ចំណាស់​រូបនេះ​បាន​រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង​បានកូន ២ នាក់ ហើយ​ដោយសារតែ​បែបនេះ ទើប​គណៈកម្មការ​វត្ត ដែល​បុរស​ចំណាស់​ខាងលើ​ស្នាក់នៅ​ធ្វើ​វិហារ​បាន​បណ្តេញ​បុរស​រូបនោះ​ចេញ និង បញ្ឈប់​ឱ្យធ្វើ​វិហារ​ចាប់ពីពេលនោះ​មក ព្រោះតែ​ខ្លាច​ប៉ះពាល់​ដល់​វិស័យ​ព្រះពុទ្ធសាសនា ។​​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ជនសង្ស័យ​ខាងលើ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រ​ព្រឹ​ត​អំពើ​បែបនេះ​មែន បន្ទាប់ពី​មើល​វី​ឌី​អូរ​សិច​ក្នុង​ទូរស័ព្ទដៃ​របស់គាត់៕សុថា​ត់​

តា​ចាស់ ៧៦ ឆ្នាំ រំលោភ​ស្រី ៣ នាក់ រួមទាំង​កូនស្រី​បង្កើត​បានសំរេច​ជាច្រើន​ដង​