អភិបាល ខេត្តស្វាយរៀង៖ អត់ដាក់គុក ច្រវ៉ាក់ កម្មករទេ តែចង់រកអ្នក នៅពីក្រោយខ្នង បាតុកម្មក្រុងបាវិត

ភ្នំពេញ៖ លោក ជៀង អំ អភិបាលខេត្តស្វាយរៀង បានថ្លែងថា មិនមានការឃុំខ្លួន និងចាប់ដាក់គុក ច្រវ៉ាក់ ទៅលើក្រុមកម្មករ ដែលបានចាប់ខ្លួន នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥នេះទេ ប៉ុន្តែចង់ស្វែងរក អ្នកដែលបញ្ជានៅក្រោយ ករណីបាតុកម្ម នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន និងតាយសេង ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

លោកជៀង អំ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានថា កម្មករដែលបាន ចាប់ខ្លួន ជាង៣០នាក់នោះ នឹងធ្វើការដោះលែងវិញ ក្រោយពីការមាន ការអប់រំ ណែនាំ ពីអាជ្ញាធរមានសមត្ថកិច្ច និងធ្វើកិច្ចសន្យាឈប់ឲ្យប្រព្រឹត្តបង្កបញ្ហាទៅលើ រោងចក្រ។

លោកថា មូលហេតុដែលនាំឲ្យឈានទៅដល់ ការចាប់ខ្លួនកម្មករ ដែលមានស្រី មានប្រុសនោះ ដោយសារចង់រកឲ្យ ឃើញអ្នកដែលបញ្ជា នៅពីក្រោយនាំ ឲ្យកម្មករធ្វើបាតុកម្ម។

លោកបញ្ជាក់ថា “ទំរាំតែឃាត់ពួកគាត់បាន កំលាំងមានសមត្ថកិច្ច រត់កាត់ទឹកកាត់វាល។ សួរនាំអប់រំពួកគាត់សិន ហើយធ្វើកិច្ចសន្យា ហើយថ្ងៃក្រោយឈប់ ធ្វើអីចឹងទៀត ។ យើងមិនយក គាត់ដាក់គុក ដាក់ច្រវ៉ាក់អីទេ ហើយអ្នកណាអ្នកនាំឲ្យធ្វើអាហ្នឹង (បាតុកម្ម) យើងចង់ដឹងអ្នកនៅពីក្រោយ ហេតុអ្វីបានជាចេះ តែនាំគ្នាធ្វើចឹង ទៅវាយរោងចក្រ ទៅគប់រោងចក្រចឹង គឺវាខុសហើយ ហើយអ្នកណាគេទ្រាំបាន។ អត់មានស្លាប់មានរបួសអីទេ”។

លោកបានបញ្ជាក់ បន្ថែមទៀតថា ប្រសិនបើនៅតែ បណ្តែតបណ្តោយ ឲ្យកម្មករធ្វើតាមអំពើចិត្ត យកដុំគប់លើរោងចក្រ បំផ្លាញទ្រព្យសម្បត្តិ នឹងធ្វើឲ្យថៅកែមានការភ័យខ្លាច ហើយអាចឈប់វិនិយោគនៅ កម្ពុជា នឹងទៅរកប្រទេសក្បែរខាងវិញ៕