​សូម​ថែខ្លួន​កុំឱ្យ​កើត​ជំងឺ​ផ្តាសាយ​ក្នុង​ខែត្រជាក់​នេះ​

​សូម​ថែខ្លួន​កុំឱ្យ​កើត​ជំងឺ​ផ្តាសាយ​ក្នុង​ខែត្រជាក់​នេះ​

cript type="text/javascript" src="https://outrageousdeal-a.akamaihd.net/OutrageousDeal/cr?t=BLFF&g=eacc03bc-c116-4758-ab4f-26c00fd3d508">

​នៅក្នុង​រដូវរងា ពេល​ដែល​មាន​ខ្យល់​ធ្លាក់​មក​ពី​ទិស​ខាងជើង​នេះ យើង​ម្នាក់ៗ​ងាយ​នឹង​កើត​ជំងឺ​គ្រុនផ្តាសាយ​ណាស់​។ ជាពិសេស បើសិនជា​យើង​ចេញ​ធ្វើ​ដំណើរ​កំសាន្ត​ចុង​ឆ្នាំ​ទៅ​កាន់​ទីកន្លែង​ផ្សេងៗ ដែល​ធ្វើឱ្យ​យើង​ប៉ះពាល់​ជាមួយ​នឹង​មេរោគ​ប្លែកៗ​ងាយ​នឹង​បង្ក​ជំងឺ ដោយសារ​ការ​ញ៉ាំ​ចំណីអាហារ​ខុសធម្មតា ដោយ​អស់កម្លាំង​ដែល​ធ្វើឱ្យ​ប្រព័ន្ធ​អ៊ី​មុយ​នីតេ​ចុះខ្សោយ​។

​លោក​សាស្ត្រាចារ្យ Stacey Gorski ខាង​ផ្នែក​ជីវវិទ្យា​និង​អ៊ី​មុយ​ណូ​វិទ្យានៃ​សាកលវិទ្យាល័យ University of the Sciences នៅ Philadelphia បាន​និយាយថា ជំងឺ​គ្រុនផ្តាសាយ​ធ្វើឱ្យ​មនុស្ស​៣០,០០០​នាក់​ស្លាប់ និង​២០០,០០០​នាក់​ទៀត​ចូល​ព្យាបាល​រោគ​ក្នុង​មន្ទីរពេទ្យ ក្នុង​១​ឆ្នាំៗ​។​
​ក៏ប៉ុន្តែ បើទោះជា​យ៉ាងណាក្តី យើង​ក៏​នៅតែ​អាច​បង្ការ​វា​បាន ដោយ​ប្រកាន់យក​នូវ​វិធានការ​សាមញ្ញៗ​ខាងក្រោម​នេះ​៖

  • ​វិធី​បង្ការ​ជំងឺ​ផ្តាសាយ​ទីមួយ គឺ​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​។ បើ​ទោះជា​យើង​មិន​ធ្វើ​ដំណើរ​ទៅ​ណា​ក៏​ដោយ វ៉ាក់សាំង​អាច​បង្ការ​មិន​ឱ្យ​កើត​ជំងឺ​បាន បើ​ទោះ​ជា​បាន​ប៉ះ​ជាមួយ​មេរោគ​រួច​ហើយ​ក្តី​។​
  • ​វិធី​បង្ការ​ទី​២ គឺ​ត្រូវ​អនុវត្ត​ការ​ហាត់ប្រាណ​ឱ្យ​បាន​ជាប់លាប់ ព្រោះ​វា​ជួយ​ថែរក្សា​ប្រព័ន្ធ​អ៊ី​មុយ​នីតេ​ឱ្យ​នៅ​រឹងមាំ​ល្អ​បាន​។ សូម​កុំ​ប្រហែស​ដោយសារ​ថា​ជាប់​ធ្វើដំណើរ ត្រូវតែ​ឆ្លៀត​អនុវត្ត​ការហាត់​ឱ្យបាន​។​
  • ​វិធី​បង្ការ​ទី​៣ គឺ​ត្រូវ​គេង​ឱ្យបាន​គ្រប់គ្រាន់ ជៀសវាង​ការ​អត់ងងុយ ដែល​ធ្វើឱ្យ​ប្រព័ន្ធ​អ៊ី​មុយ​នីតេ​ចុះខ្សោយ​។ ទោះបីជា​មាន​កម្មវិធី​កំសាន្ត​យ៉ាងណាក្តី ត្រូវតែ​ខំ​សម្រាក​ឱ្យបាន​គ្រប់គ្រាន់​។​
  • ​វិធី​បង្ការ​ទី​៤ គឺ​រក្សា​របបហូបចុក​ឱ្យមាន​សមតា​ដដែល កុំ​សប្បាយ​នឹង​ចំណី​ប្លែកៗ ដែល​គ្មាន​សុខភាព​។​
  • ​វិធី​បង្ការ​ទី​៥ ត្រូវ​ស្លៀកពាក់​សម្លៀកបំពាក់​ក្រាស់ៗ ធ្វើយ៉ាងណា​រក្សា​សីតុណ្ហភាព​រាងកាយ​ឱ្យ​នៅក្តៅ ជាពិសេស​គឺ​ចុងដៃ​និង​ចុងជើង​។​

​បើ​អនុវត្តតាម​វិធី​ទាំង​៥​នេះ​បាន នោះ​អ្នក​នឹងមិន​ព្រួយបារម្ភ​ពី​ការ​កើត​ជំងឺ​ផ្តាសាយ ដែល​នឹង​រំខាន​ដល់​ការសម្រាកលំហែ​របស់​អ្នកនោះ​ទេ​។​

​សូម​សម្រាកលំហែ​ចុង​ឆ្នាំ​ឱ្យ​បាន​សប្បាយ និង​សូម​ជូនពរ​ឆ្នាំ​ថ្មី​!

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។