បោះឆ្នោត​សភា​អេស្ប៉ាញ៖ឈ្នះមែន តែ​ប្រហែល​ជា​ពិបាក​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី !

នៅ​ថ្ងៃ​ចន្ទ ទី២១ ធ្នូ​នេះ គេ​បាន​ដឹង​ហើយ​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​សភា​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​កាល​ពី​ថ្ងៃ​អាទិត្យ ទី២០ ធ្នូ។ លទ្ធផល​ដែល​បាន​បញ្ជាក់​ពី​ការ​នាំ​មុខ​របស់​គណបក្ស​អភិរក្សនិយម​របស់​លោក​នាយករដ្ឋមន្រ្តី​ផុតអាណត្តិ​ម៉ារីយ៉ាណូ រ៉ាហយ។ តែ​លោក​រ៉ាហយ​មិន​បាន​ទទួល​សម្លេង​ភាគច្រើន​ដាច់​ខាត​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​តែ​មា្នក់​ឯង​បាន​ទេ មាន​ន័យ​ថា ត្រូវ​តែ​ចងសម្ព័ន្ធមិត្ត​ជាមួយ​គណបក្ស​ឈ្នះ​ឆ្នោត​ផ្សេង​ទៀត។ សំណួរ​ដែល​ចោទ​ពេល​នេះ​គឺ​ថា តើ​មាន​គណបក្ស​ណា​ខ្លះ​ដែល​ត្រៀម​ខ្លួន​ចាប់​ដៃ​ជាមួយ​គណបក្ស​អភិរក្សនិយម ហើយ​បើ​គ្មាន​ទេ អ្វី​ទៅ​ជា​សេណារីយ៉ូ​នា​ពេល​ខាង​មុខ?។