សូម​ប្រយ័ត្ន ដើម​ផ្កា​មួយ​នេះ​អាច​សម្លាប់​ក្មេងៗ​បាន​!

សូម​ប្រយ័ត្ន ដើម​ផ្កា​មួយ​នេះ​អាច​សម្លាប់​ក្មេងៗ​បាន​!

​ដើម​ផ្កា​មួយ​នេះ​មានឈ្មោះ​ថា dieffenbachia ជា​ផ្កា​ដែល​យើង​ចូលចិត្ត​ដាំ​លំអ​ក្នុងផ្ទះ ព្រោះ​វា​មិន​ត្រូវការ​ពន្លឺ​ថ្ងៃ​ទេ អាច​លូតលាស់​បានល្អ​នៅក្នុង​ម្លប់​។​

​ក៏​ប៉ុន្តែ​សូម​ប្រយ័ត្ន ព្រោះ​ដើម​ផ្កា​មួយ​នេះ​វា​ពុល​។ បើ​តាម​មជ្ឈមណ្ឌល le Centre Anti-poison នៅ Lille បើសិនជា​ជ័រ​របស់​ដើម​ផ្កា​មួយ​នេះ​មក​ប៉ះ​ជាមួយនឹង​អណ្តាត វា​នឹង​ធ្វើឱ្យ​អណ្តាត​និង​បំពង់​ក​ហើម ធ្វើ​ឱ្យ​ពិបាក​លេប​ចំណីអាហារ និង​ដកដង្ហើម ហើយរ​មាស់​យ៉ាងខ្លាំង​។ វា​មាន​ប្រតិកម្ម​លឿន​ណាស់​ចំពោះ​ក្មេងៗ គឺ​ត្រឹមតែ​១​នាទី​តែប៉ុណ្ណោះ​។ បើ​ចំ​ពោះ​មនុស្ស​ចាស់ អាច​ដល់​១៥​នាទី​។

ការ​បណ្តោយ​ឱ្យ​ជ័រ​នេះ​ប៉ះ​ជាមួយ​នឹង​ភ្នែក​ក៏​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​ដែរ​។​

ដូច្នេះ​សូម​ប្រយ័ត្ន​កុំឱ្យ​កូនក្មេង ឬ​សត្វ​ដែល​យើង​ចិញ្ចឹម​ទៅជិត​។ បើ​យក​ល្អ កុំ​ដាំ​វា​តែម្តងទៅ ដើម្បី​បង្ការ​គ្រោះថ្នាក់​ដែល​អាច​កើតមានឡើង​ដោយ​ចៃដន្យ​។​

បើសិនជា​មាន​គ្រោះថ្នាក់​កើតឡើង គេ​អាច​ប្រើ​ឱសថ​ក្រុម antihistaminique និង​ក្រុម analgésique ព្យាបាល​ការពុល​ជ័រ​របស់​ដើម​ផ្កា​នេះ​បាន​។ ក៏ប៉ុន្តែ​យក​ល្អ​គេ​ក៏​ត្រូវ​ធ្វើ​ការលាង​ពោះវៀន​ចេញ ផងដែរ​៕

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។