កំពូល​តារា​ទាំង​10 ដែល​មានមុខ​ស្អាត​

​មនុស្ស​គ្រប់រូប ភាគច្រើន​គឺ​ស្ត្រី ដែល​តែងតែមាន​ក្តី​ស្រមៃ​ចង់បាន​មុខមាត់​ស្អាត ហើយ​តារា​ថៃ​ទាំងនោះ​គឺមាន​មុខមាត់​បែប​កូនកាត់ ដែល​ធ្វើ​ឲ្យ​កាន់​តែមាន​សម្រស់​ស្រស់ស្អាត​ថែម​មួយកំរិត​ទៀត ហើយក៏​មានមតិ​ខ្លះ និយាយថា​ពួកគាត់ បាន​វះកាត់​ដោយ​កែ​នេះ​កែ​នោះ​ទើបបាន​ស្អាត​ដល់​ថ្នាក់​នេះ ប៉ុន្តែ​យើង​ក៏បាន​បង្ហាញ​រូប​ពី​មុននឹង​ពេលនេះ ដើម្បី​ឲ្យ​មើលថា តើ​ការប្រែប្រួល​បែបណា ហើយ​មានការ​វះកាត់​ដែររឺទេ ដោយ​ត្រូវ​មើល​ច្រមុះ ចិញ្ចើម ភ្នែក ទំរង់​មុខ ដែលមាន​លក្ខ​ណះ​ប្រែប្រួល​យ៉ាងដូចម្តេចខ្លះ​? ហើយ​តារា​ទាំង​10​រូបនេះ គឺ​ស្រស់ស្អាត ជាពិសេស​ថែមទាំង​មានតម្លៃ​បំផុត​នៃ​ផ្ទៃមុខ​របស់​ពួកគាត់​។​តោះ​មើល​ទាំងអស់គ្នា​ថា តើ​មាន​តារា​ណាខ្លះ​

1. នាង នឿយ ឆូ​តី​កា (Noey Chotika) ដែល​ប្រកាស​បញ្ចប់​ភាព​នៅ​លីវ​ជាមួយ​កំលោះ​អ្នកមាន ហើយនឹង​រៀប ការ​នៅក្នុងពេល​ឆាប់ៗ​នេះ ជាពិសេស​គឺ​នាង​សម្តែង​រឿង​សុទ្ធតែជា​រឿង​ល្បី ហើយ​ថែមទាំង​មាន​អត្រា​ទស្សនា​ខ្ពស់​ថែម​ទៀតផង តួរ​យ៉ាង​ដូចជា​រឿង «​ក្លិន​ស្នេហ៍​ជាប់​ទ្រូង​» (Neung Nai Suang) រឿង «​ស្នេហ៍​ជ្រែក​វណ្ណៈ​» (Khun Chai Puttipat) និង រឿង «​ល្បែង​ស្នេហ៍​ល្បែង​ចិត្ត​» (Game ruk game rai) ជាដើម​។​

កំពូល​តារា​ទាំង​10 ដែល​មានមុខ​ស្អាត​

2. នាង ផុត វ​រ៉ា​ត្យា ដែលជា​តួ​ស្រី​នៅក្នុង​រឿង​សុបិន​ស្នេហ៍ គឺជា​តារា​ស្រី​ដែល​ពូកែ​សម្តែង ទោះជា​សុភាព រឺ ក៏​ឆ្នាស់ឆ្នើម ហើយ​នាង​មើលទៅ​នៅតែ​ក្មេង​ជាង​វ័យ នាង​ត្រូវបាន​ចាត់ទុកថា​ជាតា​រា ដែល​ពូកែ​តុបតែង​ខ្លួន​នឹងមាន​ស្នេហា​ជាមួយ​តួ​ប្រុស​នៅក្នុង​រឿង​សុបិន​ស្នេហ៍​។​

កំពូល​តារា​ទាំង​10 ដែល​មានមុខ​ស្អាត​

3.​នាង Jada គឺជា​តារា​ភេទ​ទី​បី ប៉ុន្តែ​ដោយ​រូប​សម្រស់​របស់​នាង ត្រូវបាន​គេ​ភ្លេច​ថា​នាង​ជា​ខ្ទើយ នាង​មាន​រូប សម្រស់​ស្រស់ស្អាត ហើយ​បាន​ជាប់​ចំណាត់ថ្នាក់​កំពូលស្រី​ស្អាត នៅក្នុង​ចំណោម​100​នាក់​នៅ​ឆ្នាំ​2014​។​

កំពូល​តារា​ទាំង​10 ដែល​មានមុខ​ស្អាត​

4. តារា​ដែលមាន​ប្រជាប្រិយភាព​នឹង​ស្រស់ស្អាត ដែល​មិនអាច​បំភ្លេច​គឺ​នាង Ploy

កំពូល​តារា​ទាំង​10 ដែល​មានមុខ​ស្អាត​

5. តារា​ស្ត្រី​ក្មេងខ្ចី ដែលមាន​ភ្នែក​មន្ត​ស្នេហ៍ ហើយ​មាន​ប្រជាប្រិយភាព​បំផុត ដែលមាន​ភាព​ផ្អែមល្ហែម ជាមួយ​លោក Nadech គឺ​នាង Yaya ស្រស់ស្អាត​តាមបែប​ធម្មជាតិ​

កំពូល​តារា​ទាំង​10 ដែល​មានមុខ​ស្អាត​

6. តារា​ស្រី​ដែល​ភាគច្រើន​ត្រូវបាន​ស្គាល់​ក្នុង​រឿង​ផ្កាយព្រឹក ហើយ​ហៅ​នាង​ថា​នាង​ផ្កាយ​តូច គឺ​នាង Pinky ដែល​ទើបតែ​រៀបការ នាង​គឺមាន​រូប​សម្រស់​ស្រស់ស្អាត ដែលជា​កូនកាត់​អង់គ្លេស ចិន ថៃ និង ប៉ា​គី​ស្ថាន តែ​មើលទៅ​ដូចជា​តារា​ស្រី​ឥណ្ឌា​

កំពូល​តារា​ទាំង​10 ដែល​មានមុខ​ស្អាត​

7. តារា​ស្រី​ដែលមាន​រូបរាង​នឹង​មុខមាត់​ស្អាត​តាមបែប​ធម្មជាតិ ហើយក៏​បាន​ចូល​សម្តែង​រឿង​ជាច្រើន​

កំពូល​តារា​ទាំង​10 ដែល​មានមុខ​ស្អាត​

8. តារា​ស្រី Sririta ដែលមាន​មុខមាត់​ពោ​ពេញ​ដោយ​មន្ត​ស្នេហ៍ ដូចជា ភ្នែក​ដ៏​ស្រទន់ ច្រមុះ​ស្រួច មាត់​តូច រាងស្តើង នាង​ក៏មាន​ម្ចាស់​ចិត្ត​រួចហើយ​

កំពូល​តារា​ទាំង​10 ដែល​មានមុខ​ស្អាត​

9.​នាង Noon ដែលជា​តារា​ស្រី ដែល​មានមុខ​ពងក្រពើ ហើយ​នាង​មាន​ជំនាញ​ពូកែ​សម្តែង រៀបការ​យូរហើយ​តែ​មិនទាន់មាន​ដំណឹង​ល្អ​ថា​មានកូន​ពេលណា​

កំពូល​តារា​ទាំង​10 ដែល​មានមុខ​ស្អាត​

10.​ទោះជា​មាន​តារា​ស្រី​វ័យក្មេង មុខ​ថ្មី​នៅក្នុង​វិស័យ​សិ​ល្បះ ក៏​មិនដែល​អវត្តមាន​កំពូល​តារា​ស្រី​សិច​ស៊ី គឺ​នាង Aum ដែល​នៅតែ​រក្សា​តំណែង​ខាង​ស្រស់ស្អាត​គ្រប់ពេល​។​សិទ្ធី (​ប្រភព​សា​នុ​ក​)

កំពូល​តារា​ទាំង​10 ដែល​មានមុខ​ស្អាត​