កម្លាំងនគរបាល ប៉ុស្តិ៍ទួលសង្កែ ឃាត់ខ្លួននារី​វ័យក្មេងម្នាក់ ពីបទជួញដូរគ្រឿងញៀន

ភ្នំពេញ៖ កម្លាំងនគរបាល ប៉ុស្តិ៍ទួលសង្កែ នៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ បានធ្វើការស្រាវជ្រាវរហូតដល់បើកការបង្ក្រប និង ឃាត់ខ្លួននារីវ័យក្មេងម្នាក់ ក្នុងករណីជួញដូរគ្រឿងញៀនខុសច្បាប់។

កម្លាំងនគរបាលប៉ុស្តិ៍ បានប្រាប់ឲ្យដឹងថា ករណីចុះបង្រ្កាបការជួញដូរគ្រឿងញៀននេះ គឺបានធ្វើឡើង នៅចំណុចផ្លូវកែងលេខ ២៧៣ ក្រុមទី៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ដោយឃាត់ខ្លួននារី វ័យក្មេងម្នាក់មានឈ្មោះ រស់ ស្រីលីម ហៅស្រី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ និងធ្វើការដកហូតបាន គ្រឿងញៀនចំនួន ០៧កញ្ចប់។

សូមបញ្ជាក់ថា ទិសដៅបន្តកម្លាំងនគរបាលនឹងប្រើប្រាស់ វិធានការជំនាញសាកសួរ បន្តតាមចាប់យកបក្សពួក ដែលនៅសេសសល់ និងអនុវត្តន៍តាមនីតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

កម្លាំងនគរបាល ប៉ុស្តិ៍ទួលសង្កែ ឃាត់ខ្លួននារី​វ័យក្មេងម្នាក់ ពីបទជួញដូរគ្រឿងញៀន

កម្លាំងនគរបាល ប៉ុស្តិ៍ទួលសង្កែ ឃាត់ខ្លួននារី​វ័យក្មេងម្នាក់ ពីបទជួញដូរគ្រឿងញៀន