ទស្សទាយ៍​ទ្រព្យសម្បត្តិ និង​សុខភាព​តាម​រយៈប្រជ្រុយ

តាម​អបិយជំនឿ និងក្បួន​ហារ៉ាសាស្ត្រ​របស់ចិនបង្ហាញ​ថា ការ​សង្កេតមើល​តារយៈប្រជ្រុយនៅ​លើ​រាងកាយ​អាច​ទស្សទាយ៍​ដឹង​ពី​ទ្រព្យសម្បត្តិ និង​សុខភាព​របស់មនុស្ស​ម្នាក់ៗ​បាន។
 
ទស្សទាយ៍​ទ្រព្យសម្បត្តិ និង​សុខភាព​តាម​រយៈប្រជ្រុយ
១. ទស្សទាយ៍សុខភាពតាម​រយៈប្រជ្រុយ​នៅលើមុខ
- ប្រជ្រុយ​នៅលើតំបន់​ចាប់ពីថ្ពាល់​ដល់ចង្ការ​ទាំងសង​ខាង។
ប្រសិនបើ​ប្រជ្រុយ​នៅខាងស្តាំ បានន័យ​ថា ជើងខាង​របស់បុរស ឬដៃខាងស្តាំ​របស់ស្ត្រី​នឹងជួបបញ្ហា។ វាក៏អាច​បង្ហាញពីរបួស​នៅលើដៃជើង​ផងដែរ។
- ប្រជ្រុយនៅ​លើច្រមុះ បញ្ជាក់ថា អ្នកជាមនុស្ស​មានជំងឺរ៉ាំរ៉ៃ ជាធម្មតា​ជំងឺចរាចរណ៏ឈាម, បញ្ហាជំងឺក្រពះពោះវៀន ឬផ្តាសាយ។
- ប្រជ្រុយនៅ​ត្រចៀកខាង​ស្តាំ ៖ យោងតាម​ការស្រាវជ្រាវ​របស់ចិនបានឲ្យដឹង​ថា មនុស្សនេះ​ជាមនុស្សកើត​ជំងឺសរសៃប្រសាទ ជាពិសេស​ភ្នែកមើលទៅ​ស្រអាប់ និង​ចិញ្ចើមទាប។
ពួកគេ​ជាមនុស្សមិនចូលចិត្ត​ការអនុវត្ត​ក្នុង​សង្គម, មិន​សកម្មនឹង​ការងារ។ ពេលខ្លះ ពួកគេ​ធ្វើឬក​ហាក់បីដូច​ជា មានតែពួកគេ​ទេនៅរស់នៅ​លើពិភពលោក​មួយនេះ។
២. ទស្សទាយ៍ប្រាក់​តាមរយៈប្រជ្រុយជើង
- ប្រជ្រុយ​បាតជើង៖ តាមការសិក្សាបាន​ឲ្យដឹងថា អ្នកដែលមាន​ប្រជ្រុយនៅ​នឹងបាត​ជើង​ជា មនុស្សមានទ្រព្យសម្បត្តិ​ច្រើន។ មិន​តែ​ប៉ុណ្ណោះពួកគេ​មិនចាំបាច់ខ្វល់​ពីប្រាក់, អាហារ និង​សម្លៀក​បំពាក់ ដូចអ្នក​ដទៃឡើយ។
- ប្រជ្រុយ​កែងជើង៖ មនុស្សប្រជ្រុយ​នៅកែងជើង​ជាអ្នកមាន, អ្នកគ្រប់គ្រង​ដ៏ប៉ិនប្រសប់។
- ប្រជ្រុយ​នៅលើខ្នង​ជើង៖ ជាមនុស្សធ្វើការ​ប្រើកម្លាំង​ច្រើន ឬមានក្តីព្រួយបារម្ភ​ច្រើន។
- ប្រជ្រុយនៅជើង៖ ប្រជ្រុយនេះ​ជាប្រជ្រុយ​នាំទ្រព្យ។ មនុស្សមានប្រជ្រុយ​ត្រង់ជើង​មិនត្រឹមតែ​អាចនាំសំណាង​ឲ្យខ្លួន​ឯងប៉ុណ្ណោះទេ តែក៏នាំសំណាង​ដល់គូស្នេហ៏​ផងដែរ៕
ដោយ៖ ដារ៉ា

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ទស្សទាយ៍​ទ្រព្យសម្បត្តិ និង​សុខភាព​តាម​រយៈប្រជ្រុយ