គួរ​បញ្ចុះទម្ងន់​ប៉ុន្មាន​គីឡូ​ក្នុង​មួយ​សប្តាហ៍ ?

​ការ​សម្រក​ទម្ងន់​អាច​នឹង​បង្កឱ្យមាន​ភាព​តប់ប្រមល់​ក្នុង​អារម្មណ៍ ពិសេសមនុស្ស​ដែល​មិនមាន​ការអត់ធ្មត់ ប៉ុន្តែ​ដើម្បី​សុខ​សុវត្ថិភាព តើ​យើង​បញ្ចុះទម្ងន់ ប៉ុន្មាន​គីឡូក្រាម​ក្នុង​មួយ​សបា្តហ៍ ។ បើទោះជា​របប​អាហារ​ដែល​គេ​និយម​មិនមានផល​ដល់​ការបញ្ចុះ​ទម្ងន់ ជួនកាល​មនុស្ស​ខ្លះ​នៅតែ​ពិបាក​នឹង​បោះបង់​អាហារ​ដែល ខ្លួន​ចូលចិត្ត ទោះបី​ខ្លួន​ប្រកាសថា​កំពុង​សម្រក​ទម្ងន់ ។ យោងតាម​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​អាមេរិក ការបញ្ចុះ​ទម្ងន់​ពី​កន្លះ​ទៅ ១ គីឡូក្រាម ក្នុង​មួយ​សបា្តហ៍ ជា​ប្រការ​ល្អ​បំផុត​សម្រាប់​សុខភាព ។

គួរ​បញ្ចុះទម្ងន់​ប៉ុន្មាន​គីឡូ​ក្នុង​មួយ​សប្តាហ៍ ?

ទម្ងន់​រាងកាយ​កន្លះ​គីឡូក្រាម​ស្មើនឹង ៣.៥០០ កាឡូរី ដូច្នេះ​ត្រូវ​ចែក​ចំនួន​កាឡូរី​នេះ​ចេញ​ជា ៧ ថ្ងៃ (១ សបា្តហ៍​) ពេលនេះ​យើង​បាន ៥០០ កាឡូរី ក្នុង ១ ថ្ងៃ ។ នេះ​មានន័យថា ក្នុង ១ ថ្ងៃ អ្នក​ត្រូវ កាត់បន្ថយ ៥០០ កាឡូរី ។ ការកាត់បន្ថយ​កាឡូរី នេះ​អាច​បាន​តាមរយៈ​ការហាត់​ប្រាណ ការ​តម អាហារ ឬ ទាំងពីរ​មុខ​បូក​ចូលគ្នា ។ លោក ថម វេ​នូ​តូ ជា​ម្ចាស់​សៀវភៅ «​ដុត​កម្ទេច​ជាតិ​ខ្លាញ់ បង្កើន​សាច់ដុំ​» បានឱ្យដឹងថា ជាតិ​ខ្លាញ់ អាច​បាត់បង់​រៀងរាល់​សបា្តហ៍​ទៅតាម វិធី ឬ កត្តា​ផ្សេងៗ​គ្នា ។

គួរ​បញ្ចុះទម្ងន់​ប៉ុន្មាន​គីឡូ​ក្នុង​មួយ​សប្តាហ៍ ?

ការ​សម្រក​ទម្ងន់​មាន ទំនាក់ទំនង​នឹង​ទំហំ​នៃ​រាងកាយ ដូច្នេះ​ត្រូវអនុវត្ត វិធី​សម្រក​ទម្ងន់​ទៅតាម​រាងកាយ​មនុស្ស​ម្នាក់ៗ ដោយ​ការដាក់​គោលដៅ​បញ្ចុះ​ជាតិ​ខ្លាញ់​ពី​កន្លះ ទៅ ១ គីឡូក្រាម ក្នុង ១ សបា្តហ៍ ឬ ឡើងដល់ ១ ភាគរយ​នៃ​ទម្ងន់​សរុប​របស់​រាង​កាយ ។ ប្រសិន អ្នកមាន​ទម្ងន់ ១៣៥ គីឡូក្រាម អ្នក​អាច​សម្រក ១,៣៥ គីឡូក្រាម ក្នុង មួយ​សបា្តហ៍ ។

-​ជាង​នេះ​ជាតិ​ទឹក​ក៏​ដើរតួ​សំខាន់​ក្នុងការ​សម្រក​ទម្ងន់​
​អ្នកជំនាញការ ម៉ា​រី ហាត​ឡេ ឱ្យដឹងថា ‘​ជួនកាល​ការចាប់ផ្តើម​របប​អាហារ​មួយ​ក៏មាន​ការបាត់បង់​ជាតិ​ទឹក​យ៉ាងច្បាស់ ពិសេស​របប​អាហារ​សម្រក​ទម្ងន់​ដែលមាន​ផ្ទុក ប្រូតេអ៊ីន​ខ្ពស់ និង កាបូ​អ៊ី​ដ្រា​ត​ទាប ។ ប៉ុន្តែ​ការ បាត់បង់ ឬ ការកើនឡើង​នៃ ជាតិ​ទឹក វា​មិនមាន​ផលប៉ះពាល់​ដល់​ជាតិ​ខ្លាញ់​សល់​នៅក្នុង​រាងកាយ​ទេ ។ ចុងក្រោយ​ទម្ងន់​មាន ភាពនឹងនរ ហើយ​ការបញ្ចុះ ទម្ងន់​ក៏​យឺត​ជាង​មុន ។ ជាតិ កាបូ​អ៊ី​ដ្រា​ត ១ ក្រាម អាច​បង្កើន​ជាតិ​ទឹក​បន្ថែម​បាន​ប្រហែល ៣ ក្រាម ។ នេះ​ជា​មូលហេតុ​ដែល​របប​អាហារ​មាន​កាបូ​អ៊ី​ដ្រា​ត ទាប​អាចជួយ​សម្រក​ទម្ងន់ ។

គួរ​បញ្ចុះទម្ងន់​ប៉ុន្មាន​គីឡូ​ក្នុង​មួយ​សប្តាហ៍ ?

លោកស្រី ម៉ា​រី ហាត ឡេ បន្តថា «​បើ​ទោះ ជាមាន​ទម្ងន់​កម្រិតណា​អ្នក​រាល់គ្នា​ក៏ត្រូវ​ការ​របប អាហារ​ដែលមាន​ថាមពល​ប្រូតេអ៊ីន​វីតាមីន​ជាតិ រ៉ែ ជាតិ​សរសៃ​ជាដើម​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម រាងកាយ ។ នៅពេល​កាឡូរី​ទាប​ពេក​ជាតិ​ខ្លាញ់ ដែលមាន​ខ្លះៗ​ក្នុង​សាច់ដុំ​ក៏ត្រូវ​ដុត​ជា​ចំហេះ​ដើម្បី ផ្តល់​ថាមពល​ដល់​រាងកាយ ហើយ​ភាព​អស់កម្លាំង នឹង​កើតមាន​ពេល​បន្ទាប់មក ។ ដូច្នេះ​វិធី​ល្អ​បំផុត ដើម្បី​បញ្ចុះទម្ងន់​ប្រកបដោយ​សុវត្ថិភាព​នោះ​គឺ ត្រូវមាន​របប​អាហារ​ល្អ និង ត្រូវ​ហាត់ប្រាណ​ឱ្យ បាន​ទៀងទាត់» ៕​បុត្រ​

គួរ​បញ្ចុះទម្ងន់​ប៉ុន្មាន​គីឡូ​ក្នុង​មួយ​សប្តាហ៍ ?

 

​ ​ ​ ​