មេក្រុម​សម្ព័ន្ធ​សេនា​នាគ​ ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​បុរស​ខ្លាំង​

​ទុកជា​កិច្ច​តបស្នង​ទៅ​នឹង​ការ​ស្តាប់​តាម​បង្គាប់បញ្ជា​ ឬ​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ល្អ​ប្រសើរ​នោះ​ ប្រធាន​ក្រុម​សម្ព័ន្ធ​សេនា​នាគ​ គឺ​លោក​ ប៉ាន់​ខែ​ម​ ប៊ុ​ន​ថន​ ត្រូវ​បាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តែងតាំង​ឲ្យ​ធ្វើ​ជា​ជំនួយការ​របស់​ខ្លួន​ មាន​ឋានៈ​ស្មើ​អគ្គនាយករង​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៤៨៥​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០១៥​ ។​

​ក្រុម​សម្ព័ន្ធ​សេនា​នាគ​ដែល​ដឹកនាំ​ដោយ​លោក​ ប៉ាន់​ខែ​ម​ ប៊ុ​ន​ថន​ ដែល​គេ​ស្គាល់​ថា​ជា​បុគ្គលិក​ស្ថានីយ៍ទូរទស្សន៍​អប្សរា​ផង​នោះ​ គឺជា​ក្រុមគាំទ្រ​ និង​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ប្តូរផ្តាច់​ ក្នុង​ខណៈ​បុរស​ខ្លាំង​បាន​និង​កំពុង​កាន់កាប់​អំណាច​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ៕​

មេក្រុម​សម្ព័ន្ធ​សេនា​នាគ​ ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​បុរស​ខ្លាំង​ មេក្រុម​សម្ព័ន្ធ​សេនា​នាគ​ ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​បុរស​ខ្លាំង​