ប្រធាន​សហជីព​ដែល​ជា​ទាហាន​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ក្រសួងផែនការ​ទទួល​បាន​ងារ​ជា​ “​ឯកឧត្តម​”

​ដោយ​មាន​ក្របខ័ណ្ឌ​ជា​មន្ត្រី​យោធា​នៃ​កង​យោធពលខេមរភូមិន្ទ​ផង​ ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ផង​(​សមាជិក​ក្រុមការងារ​របស់​គណៈកម្មាធិការ​កណ្តាល​ចុះ​ជួយ​ខេត្តកំពង់ចាម​)​ និង​ជា​មេ​សហជីព​មួយ​ឈ្មោះ​ "​សហព័ន្ធ​សហជីព​ស្មារតី​កម្មករ​ខ្មែរ​"​ផង​ គឺ​លោក​ មុំ​ សៀ​ក​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ក្រសួងផែនការ​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​(​មិន​ទទួល​ប្រាក់បៀវត្សរ៍​)​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ម្ពុ​ជា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨១៥/៨៣៤​ ចុះ​ថ្ងៃ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០១៥​ ពោល​ទទួល​បាន​ងារ​ជា​ "​ឯកឧត្តម​"​ ។​

​ទោះបី​មិន​ទទួល​ប្រាក់បៀវត្សរ៍​ក៏​ដោយ​ ប៉ុន្តែ​គេ​មិន​អាច​ដឹង​បាន​ថា​ តើ​ឯកឧត្តម​ មុំ​ សៀ​ក​ នឹង​ផ្តល់​យោបល់​អ្វី​ខ្លះទៅ​ឲ្យ​ក្រសួងផែនការ​ ក្នុង​នាមខ្លួន​ជាទី​ប្រឹក្សា​ក្រសួង​ ដែល​មាន​ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ ឆាយ​ ថន​ ជា​រដ្ឋមន្ត្រី​នោះ​ទេ​ ?

​មជ្ឈដ្ឋាន​អ្នក​តាមដាន​វិស័យ​ការងារ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ មាន​មេដឹកនាំ​សហជីព​ខ្លះ​ជា​មន្ត្រី​បម្រើ​ការងារ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​នយោបាយ​កំពុង​កាន់កាប់​អំណាច​ ខ្លះ​ជា​មន្ត្រី​យោធា​ និង​ជា​មន្ត្រី​នគរបាល​ជាតិ​ថែម​ទៀត​ គឺជា​បច្ច័យ​ដែល​នាំ​ឲ្យ​មាន​អំពើ​រើសអើង​ក្នុង​ការងារ​សហជីព​នៅ​កម្ពុជា​ ការ​គាបសង្កត់​ បំភិតបំភ័យ​ និង​បោកប្រាស់​កម្មករ​ កម្មការិនី​ ដ្បិត​មេដឹកនាំ​សហជីព​ទាំងនោះ​អាច​ប្រើប្រាស់​អំណាច​គណបក្ស​នយោបាយ​ និង​អំណាច​ស្ថាប័ន​នីតិប្រតិបត្តិ​ ជាមួយនឹង​ងារ​ជា​ "​ឯកឧត្តម​"​ ទាញ​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ និង​បក្ខពួក​ ច្រើន​ជាង​បម្រើ​ឲ្យ​ផលប្រយោជន៍​របស់​កម្មករ​ កម្មការិនី​ក្រីក្រ​ តូច​តា​ ៕​

ប្រធាន​សហជីព​ដែល​ជា​ទាហាន​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ក្រសួងផែនការ​ទទួល​បាន​ងារ​ជា​ “​ឯកឧត្តម​” ប្រធាន​សហជីព​ដែល​ជា​ទាហាន​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ក្រសួងផែនការ​ទទួល​បាន​ងារ​ជា​ “​ឯកឧត្តម​” ប្រធាន​សហជីព​ដែល​ជា​ទាហាន​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ក្រសួងផែនការ​ទទួល​បាន​ងារ​ជា​ “​ឯកឧត្តម​” ប្រធាន​សហជីព​ដែល​ជា​ទាហាន​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ក្រសួងផែនការ​ទទួល​បាន​ងារ​ជា​ “​ឯកឧត្តម​” ប្រធាន​សហជីព​ដែល​ជា​ទាហាន​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ក្រសួងផែនការ​ទទួល​បាន​ងារ​ជា​ “​ឯកឧត្តម​”ប្រធាន​សហជីព​ដែល​ជា​ទាហាន​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ក្រសួងផែនការ​ទទួល​បាន​ងារ​ជា​ “​ឯកឧត្តម​”ប្រធាន​សហជីព​ដែល​ជា​ទាហាន​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ក្រសួងផែនការ​ទទួល​បាន​ងារ​ជា​ “​ឯកឧត្តម​”