Q&A : តើ​យើង​អាច​សម្គាល់​ស្ត្រី​ឈានដល់​ចំណុចកំពូល​តាម​វិធី​ណា ?

សំណួរ ៖ ខ្ញុំ​បាន​រៀបការ​ជិត​កន្លះ​ឆ្នាំ​ហើយ ប៉ុន្តែ​រៀងរាល់​ពេល​រួមភេទ​មិនដឹង​ទាល់តែសោះ​ថា ភរិយា​ឈានដល់​ចំណុចកំពូល ឬក៏​អត់​ទេ ? ព្រោះ​ឃើ់ញ​នាង​ធ្វើ​ធម្មតា​មិនមាន​អ្វី​ប្រែប្រួល​គួរឱ្យកត់សម្គាល់​សោះ ដែល​ខុសប្លែក​ពី​បុរស​នៅពេល ឈានដល់​ចំណុចកំពូល​ងាយ​នឹង​ដឹង​ពី​សកម្មភាព ពិសេស​ពេល​បាញ់​ទឹកអសុចិ​ចេញមក​ខាងក្រៅតែម្តង ។ ​តើ​យើង​អាច​សម្គាល់​ស្ត្រី​ឈានដល់​ចំណុចកំពូល​តាម​វិធី​ណា​ឱ្យ​ជាក់លាក់ ?

Q&A : តើ​យើង​អាច​សម្គាល់​ស្ត្រី​ឈានដល់​ចំណុចកំពូល​តាម​វិធី​ណា ?

​ចម្លើយ ៖ ពេលដែល​ស្ត្រី​ឈានដល់​ចំណុច កំពូល ជាទូទៅ​នាង​មិនដែល​ប្រកាសប្រាប់​ដល់​ភាគីបុរស​ឡើយ ប៉ុន្តែ​យ៉ាងណា​បើ​អ្នកជា​មនុស្ស​ពូកែតាមដាន និង សង្កេតមើល​ភាពខុសប្រក្រតី​របស់នាង​ក៏​អាច​ដឹងបាន​មួយចំនួន​ក្នុងពេល​ឈានដល់ចំណុច​ផងដែរ ។​​តាម​ការស្រាវជ្រាវ​បង្ហាញថា ស្ត្រី​នៅពេលឈានដល់​ចំណុចកំពូល​មានការ​ប្រែប្រួល​ខាង​រាង កាយ​មួយចំនួន​ដូចជា ចង្វាក់បេះដូង​ញាប់​រន្ថាន់ជាង​មុន ដោយ​អាច​កើនឡើង​ពី ១៥០ ទៅ ១៦០ ដង ក្នុង​មួយ​នាទី ។ ទោះបីយ៉ាងណា​សញ្ញា​នេះ យើង​មិនអាច​សង្កេត​បាន​ដោយ​ជាក់លាក់​ទេ ។​

Q&A : តើ​យើង​អាច​សម្គាល់​ស្ត្រី​ឈានដល់​ចំណុចកំពូល​តាម​វិធី​ណា ?

​ក្រៅពី​សញ្ញា​ខាងលើ គឺ​ដៃ និង ពោះ​របស់ស្ត្រី​ចាប់ផ្តើម​ឡើងក​ម្តៅ ដោយ​ក្នុងនោះ មុខ ទ្រូង សុដន់ និង ស្បែក​សព្វ​រាងកាយ​ក៏​កើន​កម្តៅ​ដែរ ។ ទ្វារមាស និង ស្បូន​របស់​នាង​ចាប់ផ្តើម​រំញោច ចំណែក​សាច់​ដុំដៃ ជើង ក និង មុខរបស់​នាង​មាន ការ​កន្ត្រាក់​ឡើង​តឹង​ណែន​ដំណាលគ្នា​ផងដែរ ។ ក្រៅពី​សញ្ញា​ទាំងនេះ ការ​សើច ឬ ថ្ងូរ​នោះ បញ្ជាក់ថា​នាង​កំពុង​ពេញចិត្ត​ហើយ ។ ទាំងនេះជា​សញ្ញា​ប្រាប់ថា​នាង​ឈានដល់​ចំណុចកំពូល​ទាំងអស់ ។ ស្ត្រី​ខ្លះទៀត​មិនបាន​បញ្ចេញ​អ្វី​ទាំងអស់ ប៉ុន្តែ នាង​អាច​បញ្ចេញ​កាយវិការ​ឱបក្រសោប​អ្នក​យ៉ាងណែន ឬ យកដៃ​អង្អែល​ខ្នងរាងកាយ​អ្នក បញ្ជាក់ថា​នាង​កំពុងមាន​សេចក្តីសុខ​ពេញទី ឬ បញ្ជាក់ថា នាង​កំពុង​ឈានដល់​ចំណុចកំពូល​ហើយ ៕