លោក ហង់ ជួនណា​រ៉ុ​ន​៖«​ខ្ញុំ​សុខចិត្ត​រង​ការរិះគន់ ឲ្យ​តែ​កំណែទម្រង់​ទៅមុខ​»

​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​អាណត្តិ​រដ្ឋមន្ត្រី លោក ហង់ ជួនណា​រ៉ុ​ន  បាន និង​កំពុងធ្វើការ​កំណែទម្រង់​ស៊ីជម្រៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ពី​កម្រិត​បឋម រហូតដល់​ឧ​ត្ត​មសិ​ក្សា ជាពិសេស​គឺ កំណែទម្រង់​រឹតបន្តឹង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប​រយៈពេល ២​ឆ្នាំ កន្លងមក​។ មតិ​ខ្លះ បាន​សាទរ​នឹង​កំណែទម្រង់​ប្រព័ន្ធ​អប់រំ ដើម្បី​គុណភាព​ធនធានមនុស្ស​ក​ម្ពុ​ជា តែ​មតិ​មួយចំនួនទៀត ក៏បាន​រិះគន់​ការ​កំណែទម្រង់​របស់លោក ហង់ ជួនណា​រ៉ុ​ន​ផងដែរ​។ យ៉ាងណា លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីពី ឱកាស​សម្រាប់​សហគ្រិន​កម្ពុជា និង​ទីផ្សារ​អាស៊ាន នៅ​ថ្ងៃទី​១៧ ធ្នូ​នេះ ថា លោក​សុខចិត្ត​រង​ការទិតៀន ឲ្យ​តែ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​មានគុណ​ភាពល្អ​ឈានទៅ​មុខ​៕

​សូម​ស្តាប់​សំឡេង​លោក​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន​៖