សង់​ស្ថានីយ៍​ប្រេងឥន្ធនៈ​គ្មាន​ច្បាប់​អាជ្ញាធរ​ស្រុក និង​ខេត្ត​នាំគ្នា​អង្គុយ​រង់ចាំ​ម្ចាស់​មកសុំ​ច្បាប់​អនុញ្ញាត​

​ខេត្ត​ព្រះសីហនុ​៖ ទីតាំង​ស្ថានីយ៍​ប្រេង​មួយកន្លែង ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ បាន​កំពុង​សាងសង់​បាន​យ៉ាង​រលូន​បើទោះបីជា​លោក ស្រ៊ុន ស្រ៊ន់ អភិបាលរង​ខេត្ត​អះអាងថា បាន​បញ្ជា​អោយ​ម្ចាស់​ការដ្ឋាន​ផ្អាក​មួយរយៈ​រងចាំ​មានការ​អនុ​ញ្ញា​ច្បាប់​នោះ​ក៏ដោយ​។ សំណង់​ស្ថាន​នី​យ៍​ប្រេង មន្ត្រី​មូលដ្ឋាន​មួយចំនួន​បាន​អះអាងថា​ពុំមាន​ច្បាប់​នោះទេ តែ​កំពុង​សាងសង់​បាន​យ៉ាង​រលូន ហើយ​សំណង់​នោះទៀតសោត​សង់​រំលោភ​លើ​ចំណីផ្លូវ និង​លើដី​រដ្ឋ​។ ស្របពេល​ជាមួយគ្នានេះ គេ​ពុំដែល​បានឃើញ​មន្ត្រី​ពាក់ព័ន្ធ​ណា​ម្នាក់​ចេញមុខ​មក​ធ្វើការ​ហាមឃាត់​​ឡើយ​។

ពលរដ្ឋ​បាន​រិះគន់ថា បើ​សំណង់​គ្មាន​ខ្សែជា​របស់​មនុស្ស​សាមញ្ញ​វិញនោះ សូម្បីតែ​ចាក់ជើងសសរក៏​ពុំ​បានដែរ​នឹងមាន​ការបង្ក្រាប​ភ្លាម​។ ចំណែក​សំណង់​របស់​អ្នកមាន​លុយ មាន​ខ្សែ មាន​ខ្នង បែរជា​ពុំមាន​សមត្ថកិច្ច​ហ៊ាន​ពាក់ព័ន្ធ​ណា​ហ៊ាន​មករា​រាំង​ឡើយ​។ ជួនកាល​មាន​សំណង់​ខ្លះ​រហូត​សាងសង់​រួច​ជិត​១​ឆ្នាំ​ទើប​រត់ការ​ក៏មាន​។ ជាក់ស្តែង​ដូចជា​សំណង់​របស់លោក ( ខិ ) សាងសង់​បាន​ប្រមាណ​៤០%​ទៅហើយ​ទើបតែ​រត់ការ​សុំច្បាប់ ។​ ​ ​

​លោក ទិ​ត្យ វុទ្ធី អភិបាលស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​គូសបញ្ចាក់ថា​ទីតាំង​ការដ្ឋាន​ស្ថានីយ៍​ប្រេង​មួយកន្លែង​ខាងលើ​ពុំទាន់​មានច្បាប់​នោះទេ ព្រោះ​ម្ចាស់​សំណង់​បាន​ប្រាប់ថា ជិត​រត់​ច្បាប់​ហើយៗ​ឯកសារ សាងសង់​ស្ថានីយ៍​ប្រេង​នេះ ក៏​លោក​ពុំ​ធ្លាប់​បានឃើញ​នោះទេ​។

ចំណែក​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ឆ្លើយ​បដិសេធន៍​ស្រដៀង​គ្នា​ទៅនឹង​លោក ទិ​ត្យ វុទ្ធី អភិ​វាល​ស្រុក​ព្រៃនប់​ថា រហូតមក​ថ្ងៃទី​២០ ខែធ្នូ​នេះ​គេ​នៅ​ពុំទាន់​ឃើញ​ឯកសារ​ស្តីពី​ការសុំ​សាងសង់​ស្ថានីយ៍​ប្រេង​នេះ​នៅឡើយ​ទេ​។ លោក​បន្តថា បើ​ម្ចាស់​ការដ្ឋាន​នៅតែ​ពុំ​គោរព​ច្បាប់​របស់​រដ្ឋ នោះ​លោក​នឹង​អនុវត្ត​ទៅតាម​ផ្លូវច្បាប់ មិន​អត់​លើកលែង​ឲ្យ​ទេ​៕ សមុទ្រ​ខៀវ​ ​

KA-21-12-2015-34 KA-21-12-2015-33