រំលោភ​ជាក្រុម ៖ តុលាការ​ឥណ្ឌា​ច្រាន​ចោល​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹងការ​​ដោះលែង​ជន​ល្មើស​

រឿង​អាស្រូវ​ចាប់​រំលោភនិស្សិត​ស្រី​ ជា​ក្រុម​ នៅ​ឥណ្ឌា​កា​លពី​ឆ្នាំ​២០១២ ដែល​បានអង្រួញ​ក្តី​រន្ធត់​ពេញ​​​ពិភពលោក​ មិន​ទាន់​ចប់​ទេ។ នៅ​ថ្ងៃចន្ទ​នេះ តុលាការ​កំពូល​ឥណ្ឌា​បាន​ច្រាន​ចោល​​បណ្តឹង​ឧទ្ធរណ៍​ ប្រឆាំងការ​ដោះលែង​ជនជាប់​ក្មេង​ជាង​គេ​ ក្នុង​ក្រុម​ជន​ល្មើស​ទាំង​៦​នាក់​ ក្នុង​សំណុំ​រឿង​​ចាប់​រំលោភ​និស្សិត​ស្រី​ម្នាក់​ជា​ក្រុម​ដល់​ស្លាប់។