ព្រៃវែង៖ កសិករធ្វើស្រែ នៅឃុំកោះចេក និងឃុំស្វាយភ្លោះ ច្រណែនគ្នា ថាខ្លះធ្វើស្រែមាន ប្រឡាយទឹក រីឯខ្លះធ្វើស្រែ ពឹងលើទឹកអណ្តូង

ព្រៃវែងៈ ប្រជាកសិករ រស់នៅឃុំកោះចេក និងឃុំស្វាយភ្លោះ ស្រុកពាមជរ៍ ខេត្តព្រៃវែង បានប្រណែនគ្នាថា អ្នកខ្លះមានសំណាង ខ្លះមិនសូវមានសំណាង ដោយសារ អ្នកមានសំណាងមានដីស្រែជាប់ប្រឡាយទឹក រីឯអ្នកមិនមានសំណាង ធ្វើស្រែដែរ តែពឹងលើការបូមទឹក ចេញពីអណ្តូង។

ទីតាំងភូមិសាស្ត្រ ឃុំស្វាយភ្លោះ និងឃុំកោះចេកនេះ អំណោយផលសម្រាប់ វិស័យកសិកម្មខ្លាំងណាស់ ពីព្រោះនៅខាងលិច ឃុំមានដងទន្លេ មេគង្គក្រោម រីឯខាងកើតឃុំមានដងទន្លេ តូចស្ទឹងស្លូត ក្រៅពីនេះមានព្រែក ប្រឡាយ ដូចជាប្រឡាយកោះចេក ព្រែកតាហុនជាដើម មានប្រភពទឹកជាប់ទន្លេទាំងពីរ ក៍ប៉ុន្តែ បែរជាកសិករ មានដីចន្លោះកណ្តាល ទន្លេ និង ប្រឡាយ ព្រែកទាំងនោះមិនមាន ទឹកស្រោចស្រប់ស្រូវ ដោយពឹងផ្អែកលើ ការបូមអណ្តូងទៅវិញ ធ្វើឲ្យពួកគាត់ចំណាយច្រើន។

លោក ជុំ សុភីប្រធានមន្ទីរធនធានទឹកខេត្តព្រៃវែង បានមានប្រសាសន៍ថា បញ្ហាកសិករ រស់នៅ ឃុំស្វាយភ្លោះ ឃុំកោះចេក មួយចំនួនអត់មានប្រឡាយទឹក បូមចូលស្រែប្រែជំនួស បូមទឹកចេញពីរអណ្តូងនោះ លោក និងចាត់ឲ្យមន្ត្រីចុះពិនិត្យជាក់ស្តែង ដើម្បីសិក្សាឲ្យពួកគាត់ទាញយកប្រភពទឹកពី ប្រឡាយ ព្រែក ទន្លេ ជំនួសវិញជៀសវាង បូមយកទឹកអណ្តូង សម្រាប់ស្រោចស្រប់ស្រូវ ដោយការចំណាយខ្ពស់។

បើយោងតាម អាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋលើកឡើងថា ផ្ទៃដីស្រូវប្រាំង ពឹងផ្អែកលើការបូមទឹកអណ្តូង ស្រោចស្រប់ នោះប្រមាណ១ពាន់ហិកតា ក្នុងពេលដែលមានប្រឡាយ ព្រែក ទន្លេតូច ធំ ពទ្ធ័ជុំវិញ ពីរ២០០ម៉ែត្រ ទៅជិត១គីឡូម៉ែត្រ ពីរវាលស្រែតែប៉ុណ្ណោះ៕

  • ព្រៃវែង៖ កសិករធ្វើស្រែ នៅឃុំកោះចេក និងឃុំស្វាយភ្លោះ ច្រណែនគ្នា ថាខ្លះធ្វើស្រែមាន ប្រឡាយទឹក រីឯខ្លះធ្វើស្រែ ពឹងលើទឹកអណ្តូង已关闭评论
  • 14 views
  • Hide Sidebar
    A+