អ្នក​ឆ្អើរត្រី​លក់​ត្អូញត្អែរថា ត្រី​ឆ្នាំនេះ​មិន​សំបូរ​មាន​ថ្លៃ​ខ្ពស់ ទិញ​មក​ឆ្អើរ​លក់​ចំណេញ​បាន​តិច​

​ខេត្តកំពង់ឆ្នាំង​៖ «​ត្រី​ស្រស់​ទី​ញយ​កមក​ឆ្អើរ​នៅក្នុង​ឆ្នាំនេះ​មាន​តំលៃ​ខ្ពស់ ឆ្អើរ​លក់​មិនសូវ​ចំណេញ​ទេ​» នេះ​ជា​សំដី​របស់លោក សុំ សេង អាយុ​៥៧​ឆ្នាំ ជា​អ្នក​ឆ្អើរត្រី​លក់​រស់នៅ​ក្នុងភូមិ​កណ្តា​ល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​និយាយ​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥​នេះ​។​ ​ ​

លោក សុំ សេង បាន​និយាយ​អោយដឹងថា​៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​កណ្តា​ល​ប្រកប មុខរបរ​ឆ្អើរត្រី​លក់​ដូច​គាត់​មាន​ប្រមាណ​ជាង​៥០​គ្រួសារ​។ មុខរបរ​នេះ​ក្នុង​១​ឆ្នាំ​ធ្វើ​បានតែ​៣​ខ្នើត​តែប៉ុណ្ណោះ គឺ​ខ្នែ​ត​ខែ​មិគសិរ​បុស្ស និង​ខែមាឃ ក្នុង​១​ខ្នែ​តៗ​ត្រី​សំបូរ​អាច​ទិញ​យកមក​ឆ្អើរ​តែ​ក្នុង​រយៈពេល​ពី​៦​ថ្ងៃ​ទៅ​៧​ថ្ងៃ​តែប៉ុណ្ណោះ​។​ ​ ​

​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅក្នុង​ភូមិ​កណ្តាល​ដែល​ប្រកបមុខរបរ​ឆ្អើរត្រី​លក់បាន​អោយដឹងទៀតថា​៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥​នេះ​ពួកគាត់​បាន​ទិញ​ត្រី​ស្រស់​ល្អិតៗ​មាន​ត្រី​ស្លឹក​ឫស្សី និង​ត្រី​រៀល​ក្នុង​១​គីឡូ​មាន​តំលៃ​ចាប់​២៥០០​រៀល​ទៅ​៣៥០០​រៀល ដោយឡែក​ត្រី​ផ្ទោង​មាន​ប៉ុនៗ​ម្រាមដៃ​មាន​តំលៃ​ក្នុង​១​គីឡូ​៦០០០​រៀល​។ ​ ​

ដើម្បី​ធ្វើ​ត្រី​ស្រស់​យកមក​ឆ្អើរ​អោយបាន​ទាន់ពេលវេលា​ម្ចាស់​រោង​ចង្អើរត្រី​និ​មួយៗ​ចាំបាច់​ត្រូវតែ​ជួល​កម្មករ​តិច ឬ​ច្រើន​ដើម្បី​ជួយ​វះពោះត្រី​និង​ដោតត្រី​ជា​ចង្កាក់​ដើម្បី​ដាក់​ឆ្អើរ ដោយមាន​តំលៃ​ឈ្នួល ដោត ត្រី​ក្នុង​១០​ចង្កាក់​តំលៃ​៤០០​រៀល ហើយ​បងប្អូន​កម្មករ​អាច​ចំណូល​បាន​ពី​ការ​ដោតត្រី​ស្រស់ ជា ចង្កាក់​នេះ​បាន​ពី​២​ម៉ឺន​ទៅ​៣​ម៉ឺន​រៀល​។ ចំពោះ​ការ​ឆ្អើរ​គេ​ត្រូវ​ចំណាយ​រយះពេល​៣​ថ្ងៃ​ទើប​ឆ្អិន​និង​ក្រៀម ល្អ ដោយ​ថ្ងៃទី​១​ត្រូវ​ដុត​ភ្លើង​ឆ្អើរ​ពេញ​មួយថ្ងៃ​ដោយមាន​ការថែទាំ​មើល​ភ្លើង​យ៉ាង​ដិតដល់ ទើប​ត្រី ឆ្អិន ស្រពាប់ ថ្ងៃទី​២​គេ​ត្រូវ​លើក​ត្រី​ស្រពាប់​នេះ​ដាក់​ទៅលើ​ចង្អើរ​ថ្នាក់​ទី​២ ហើយ​នៅ​ថ្ងៃទី​៣​គេ​ត្រូវដាក់​ឆ្អើរ កំដៅ​តិចៗ​បន្ថែមទៀត​ទើប​ត្រីឆ្អើរ​ឆ្អិន​ស្ងួត​ល្អ​ទុក​បានយូរ​មិន​ខូច​។​ ​ ​

ចំពោះ​តំលៃ​ត្រីឆ្អើរ​ដែល​ពួកគាត់​លក់រាយ​នៅក្នុង​ភូមិ ក្នុង​១​ចង្កាក់​ថ្លៃ​ពី​១​ពាន់​រៀល ទៅ​២​ពាន់​រៀ ល​តាម​ត្រី​តូច​ឬ​ធំ ដោយឡែក​ត្រី​ផ្ទោង​វិញ​លក់​១​ចង្កា​ត់​២​ពាន់ ទៅ​៣​រៀល​។ ប៉ុន្តែ​ភាគច្រើន​គឺមាន​ម៉ូយ​ពី​ ​ក្រៅ​ខេត្ត​មក​ទទួល​ទិញ​ម៉ៅ​យក​ទាំងអស់​តែម្តង យកទៅលក់​បន្ត​នៅ​ខេត្ត​ផ្សេងៗ និង​ក្នុង​ទីក្រុង​ភ្នំពេញ​។​ ​ ​

​ប្រជាពលរដ្ឋ​បាន​និយាយ​អោយដឹងទៀតថា​៖ តាម​ទម្លាប់​ត្រី​អាច​ត្រូវ​ច្រើន​នៅក្នុង​ខ្នើត​ខែបុស្ស និង​ខ្នើត​ខែមាឃ​ទៀត ប៉ុន្តែ​គេ​ក៏​មិនអាច​សន្និដ្ឋានបាន​ពិតប្រាកដ​នោះទេ ព្រោះ​នៅក្នុង​ឆ្នាំ​២០១៥ នេះ​ទឹក ទន្លេតូច នៅតាម​ខ្នង​កោះ​មួយចំនួន​ទឹកទន្លេ​មិន​លិច​នោះទេ ជាហេតុ​ធ្វើអោយ​ត្រី​មិន​សំបូរ​។​

​លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង បាន​និយាយ​អោយដឹង​នៅ​ព្រឹក​ថ្ងៃ ទី​២០ ខែធ្នូ ឆ្នាំ​២០១៥​នេះដែរ​ថា​៖ នៅក្នុង​ខ្នើត​ខែ​មិគសិរ​នេះ ត្រី​ប្រហុក​ត្រូវតែ​២​ទៅ​៣​ថ្ងៃ​ប៉ុណ្ណោះ នៅ ដើម​ខ្នើត ដោយ​លោក​បាន​ចុះ​ពិនិត្យ​តាម​ដង​ទន្លេ​មាន​ទូក​ប្រជា​នេសាទ​ដាក់មង​ជាង ១.៣០០​ទូក​ចំណែក ការនេសាទ​ត្រី​នៅក្នុង​ខ្នើត​នេះ​បាន​ប្រមាណ​ជាង​៣០០​តោន​។​តាម​ការស្រាវជ្រាវ​បានដឹងថា​៖ ប្រជា​នេ សាទ ជា​អ្នកដាក់មង​ក្នុង​គ្រួសារៗ​បានធ្វើ​ត្រី​ផ្អក​និង​ប្រហុក​បាន​ពី​៤០​ទៅ​៥០​គីឡូ តៀម​ទុក​ហូប​នៅក្នុង រដូវប្រាំង​ធ្វើស្រែ​និង​ចំការ​តាម​ដង​ទន្លេ​។​ ​ ​

​ដោយឡែក​សំរាប់​ប្រជាពលរដ្ឋ​នៅ​ស្រុកលើ​វិញ​ថ្វីត្បិតតែ​មិនឃើញ​ពួកគាត់​ចុះមក​ធ្វើ​ត្រី​ប្រហុក ប៉ុ​ ​ន្តែ​តាម​ការសង្កេត ពេល​ត្រី​ប្រហុក​ត្រូវគេ​ឃើញ​អ្នក​ដឹក​ត្រី​លក់​តាម​ម៉ូតូ និង​រថយន្ត​ជាច្រើន​គ្រឿង បាន នាំគ្នា សំរុក​ដឹក​ត្រី​យកទៅលក់​នៅតាម​ជនបទ​ផងដែរ​៕ រិ​ទ្ធិ ជ័យ

KA-21-12-2015-30 KA-21-12-2015-29 KA-21-12-2015-28 KA-21-12-2015-31 KA-21-12-2015-32​ ​ ​ ​