ប្រជាពលរដ្ឋ បន្ត​អំពាវនាវ​រក​អន្តរាគមន៍​ក្នុងករណី​ក្រុមហ៊ុន ធ្វើ​ផ្លូវ​កាត់​បឹងទំពុន នៅ​រាជធានី​ភ្នំពេញ​

ភ្នំពេញ: ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដីធ្លី ដោយសារ​ក្រុមហ៊ុន​ឯកជន រកស៊ី​ធ្វើ​ផ្លូវថ្នល់ បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន ING Holding ត្រូវ​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្នា​តាម​គោលការណ៍ និង​ព្រមាន​មិនត្រូវ​ប្រើ​ស្តង់ដារ​២ ដែល​ខុស​នឹង​គោលការណ៍​នោះឡើយ​។

​ក្រុមហ៊ុន​អភិវឌ្ឍន៍​បឹងទំពុន ING Holding នាពេលនេះ បាន​រង​នឹង​ការរិះគន់​ថា​បាន​ប្រើ​អំណាច និង​បញ្ជា​កម្លាំង​កម្មករ ចុះ​ឈូសឆាយដី​ប៉ះពាល់​ប្រជាពលរដ្ឋ ក្នុង​តំបន់​អភិវឌ្ឍន៍​មួយ នៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ ជាយ​រាជធានី​ភ្នំពេញ​។

​ការ​ឈូសឆាយ​នោះ មិនបាន​សង​សំណង​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​គ្រប់គ្នា ដែលជា​អ្នករងគ្រោះ​នោះទេ ដែល​បញ្ហា​ប្រើ​ស្តង់ដារ ២​នេះ ហើយ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ថ្នាំងថ្នាក់​ចិត្ត​។

​កាលពី​សប្តាហ៍​មុន និង​ចុង​សប្តាហ៍​មកនេះ ប្រជាពលរដ្ឋ បាន​បង្ខំចិត្ត​ដុត​កង់ឡាន មិន​ឲ្យ​មានការ​រំលោភបំពាន​ដី និង​ក្រោយមក ក្រុម​អ្នក​កាន់សីល​បាន​សមាធិ ប្រឆាំង​ការរំលោភបំពាន​របស់​ក្រុមហ៊ុន ដែល​មិន​ព្រម​ផ្តល់​សំណង​នោះ​។
​ប្រជាពលរដ្ឋ ដែល​ទទួលបាន​សំណង បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន ផ្តល់​សំណង​ឲ្យ​អ្នករងគ្រោះ​ដទៃទៀត ដើម្បី​យុត្តិធម៌ និង​ការអនុវត្ត​តាមច្បាប់​។ កាលពី​ម្សិលមិញ សកម្មភាព​បំពាន​ផ្ទួនៗ ដោយ​មិន​ខ្លាច​ច្បាប់ បាន​បង្ខំ​អោយ​អ្នក​កាន់សីល​ប្រមាណ ៣០​នាក់ ដែល​ឈឺឆ្អាល​នឹង​ញាតិមិត្ត ដែល​រង​ការរំលោភ​បានធ្វើ​សមាធិ​សូត្រធម៌​ប្រឆាំង​អំពើ​រំលោភបំពាន​។ ប៉ុន្តែ​ធម៌​ខន្តី​របស់​អ្នក​កាន់សីល មិនអាច​ធ្វើអោយ​ក្រុមហ៊ុន​បំពាន​ច្បាប់​នោះ អាច​និយាយ​ដោះស្រាយ​ដោយ​សន្តិភាព​បានទេ​។​

​មន្ត្រី​សាលា​រាជធានី ត្រូវគេ​ឃើញថា បានធ្វើ​គ​ថ្លង់ ចំពោះ​ហេតុការណ៍ ដែល​កើតឡើង​ដោយ​មិនទាន់​ដោះស្រាយ​អ្វី​នៅឡើយ​ទេ ជុំវិញ​បញ្ហា​នេះ បើទោះបីជា បានដឹង​អំពី​ទំនាស់​នេះ​ក៏ដោយ​។

​អំពើ​បំពាន​លើ​ប្រជាជន និង​លើ​ក្រុមគ្រួសារ​អ្នកបួស​នេះហើយ បានធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន ING Holding ដែលមាន​ថ្នាក់​ឧកញ៉ា នៅ​ពីក្រោយ ត្រូវគេ​ឃើញថា បាន​រង​ឥទ្ធិពល​សាបរលាប និង​បាត់បង់​ការជឿជាក់​ពី​ប្រជាពលរដ្ឋ​។

​ក្រុមហ៊ុន​អភិវឌ្ឍន៍​បឹងទំពុន ING Holding បានធ្វើ​កិច្ចសន្យា​មួយ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​កសាង​ផ្លូវ​ថ្មី​ឈ្មោះ "​មហាវិថី​សម្តេច​តេ​ជោ​" ដែលមាន​ទទឹង ៦០​ម៉ែត្រ និង​បណ្តោយ​ប្រវែង​ជាង ៩ គីឡូម៉ែត្រ ភ្ជាប់​ពី​ផ្លូវ​លេខ​២៧១ ក្បាលថ្នល់ ឆ្ពោះទៅកាន់​ផ្លូវជាតិ​លេខ ២ ក្នុង​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

​យោងតាម​អាជ្ញាធរ ក្រុមហ៊ុន គឺ​ត្រូវ​ដោះស្រាយ​រាល់​ការប៉ះពាល់​នានា ដែល​ពាក់ព័ន្ធ នឹង​ដី​ជា​កម្មសិទ្ធិ​រស់នៅ​របស់​ប្រជាជន ប៉ុន្តែ​ក្រុមហ៊ុន​អភិវឌ្ឍន៍ បឹងទំពុន ING Holding មិនបាន​ធ្វើតាម​ដូច​បាន​សន្យា​ជាមួយនឹង​រាជរដ្ឋាភិបាល ឬ​បើ​សូម្បី​ច្បាប់​អស្សា​មី​ករ​ណ៍ របស់​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ក្រុមហ៊ុន មិនបាន​ធ្វើតាម​ច្បាប់​នោះដែរ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ មិនមាន​ការអត្ថាធិប្បាយ​ណាមួយ​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍ បឹងទំពុន ING Holding នៅឡើយ​ទេ​៕​