អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដាក់​ដំណើរការ កាមេរ៉ា​សុវត្ថិភាព​ជាង ២០០ នៅ​ភ្នំពេញ នា​ថ្ងៃទី​២២​ធ្នូ​

ភ្នំពេញ: កាមេរ៉ា​សុវត្ថិភាព ចំនួន​ជាង ២០០ ត្រូវបាន​ម្លើ​ង​តាម​ភ្លើងស្តុប ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​តាមដាន​បទល្មើស​នានា នឹង​ដាក់អោយ​ដំណើរការ នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ ស្អែក​នេះ​។ នេះ​បើតាម​សាលា​រាជធានី​ភ្នំពេញ​។​

​សាលា​រាជធានី​ភ្នំពេញ បានប្រកាសថា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ​នេះ នឹង​ប្រកាស​បើក​ដំណើរការ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​សុវត្ថិភាព​អ្នកធ្វើដំណើរ នៅតាម​ដងផ្លូវ នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​កន្លែង​ទទួល​ពាក្យបណ្តឹង​បទល្មើស​ចរាចរណ៍ នៅ​ទូទាំងប្រទេស​។

​លោក​ឧ​ត្ត​ម​សេនីយ​ទោ មិន សុ​វណ្ណា ប្រធាន​នាយកដ្ឋាន​វិទ្យុទាក់ទង បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​២១ ខែធ្នូ​នេះ​ថា នេះ​គឺជា​ជំហាន​ដំបូង ដែល​ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ប្រទេស​ចិន បានផ្តល់​ជំនួយ​មក​ក្រសួងមហាផ្ទៃ​កម្ពុជា នូវ​ការបំពាក់​សំភារៈ​កា​រ៉ា​ម៉ា នៅតាម​ដងផ្លូវ​ចំនួន ជាង ២០០ កា​មា​រ៉ា ដើម្បី​បញ្ជូន​រូបភាព មក​ទីស្នាក់ការ​កណ្តាល​៕​

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដាក់​ដំណើរការ កាមេរ៉ា​សុវត្ថិភាព​ជាង ២០០ នៅ​ភ្នំពេញ នា​ថ្ងៃទី​២២​ធ្នូ​

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដាក់​ដំណើរការ កាមេរ៉ា​សុវត្ថិភាព​ជាង ២០០ នៅ​ភ្នំពេញ នា​ថ្ងៃទី​២២​ធ្នូ​

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដាក់​ដំណើរការ កាមេរ៉ា​សុវត្ថិភាព​ជាង ២០០ នៅ​ភ្នំពេញ នា​ថ្ងៃទី​២២​ធ្នូ​
កាំម៉ារ៉ាសុវត្ថិភាពតាមភ្លើងស្តុបជាង ២០០ គ្រឿង នៅរាជធានីភ្នំពេញ ដាក់ឲ្យដំណើរការ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ ( រូបភាពពីសាលារាជធានី )