អ្នកនាំពាក្យ​សាលា​រាជធានី បង្ហាញ​ពី​រូប​លើ​ជញ្ជាំង​របស់​វិចិត្រករ​អាមេរិក ៤ នាក់ នៅ​រាជធានី​ភ្នំពេញ​

ភ្នំពេញ: ​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ នា​ព្រលប់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ បានបង្ហាញ​នូវ​រូបភាព​លើ​ជញ្ជាំង​របស់​វិចិត្រករ​អាមេរិក ៤ នាក់ នៅ​រាជធានី​ភ្នំពេញ​។ ការបកស្រាយ និង​បង្ហាញ​រូបភាព​លើ​ជញ្ជាំង​ទាំងនោះ ត្រូវបាន​លោក​ឡុង​ឌី​ម៉​ង់ ធ្វើឡើង បន្ទាប់ពី​លោក​សង្កេតឃើញ មានប្រតិកម្ម​ជាខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ក៏ដូចជា សង្គម​ស៊ីវិល​មួយចំនួន មកលើ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការ​លុប​រូបគំនូរ​លើ​ជញ្ជាំង (graffiti) ចេញពី​លើ​ជ​ញ្ចាំ​ង​អគារ​បូ​ឌី​ញ កាលពី​យប់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥​។​
 
​លោក ឡុង ឌី​ម៉​ង់ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក អមដោយ​រូប​លើ​ជញ្ជាំង​ជាច្រើន​ថា "​ឥឡូវនេះ ខ្ញុំ​សូម​បង្ហាញជូន​បងប្អូន​នូវ​រូបភាព និង​ទីតាំង​ពីរ​ផ្សេងទៀត ដែល​វិចិត្រករ​ជនជាតិ​អាមេរិក ៤​រូប (​សូម​មិន​បញ្ចេញ​ឈ្មោះ​) ស្នើសុំ​ដើម្បី​គូររូប​គំនូរ​លើ​ជ​ញ្ចាំ​ង (graffiti) ។ ទីតាំង​ទី​១ នៅក្រោម​ស្ពាន​ជ្រោយចង្វារ និង​ទី​តាំងទី​២ នៅ​អគារ​កាច់ជ្រុង​ផ្លូវ​លេខ ១៥៤ និង​៥៣ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី ខណ្ឌដូនពេញ (​ដូច​មាន​រូបភាព​ភ្ជាប់​ជាមួយ តែ​ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​ហាមឃាត់​ទាន់ពេល​) សួរថា​តើ​រូបភាព​ទាំងពីរ​ទីតាំង​នេះ បាន​លើក​តំកើង​នូវ​តម្លៃ​នៃ​វប្បធម៌ អរិយធម៌​ខ្មែរ ឬ​ទីតាំង​បេ​តិក​ភ័ណ​នានា របស់​ខ្មែរ​យើង​ដែរឬទេ​? ឬ​គ្រាន់តែ​ជា​រូបភាព​ដែល​ធ្វើ​ឲ្យ​បាត់បង់​សោភ័ណភាព សណ្ដាប់ធ្នាប់​លំហរ​សាធារណៈ​រាជធានី​របស់​យើង ហើយ​ផ្ទុយទៅវិញ​បានធ្វើ​ធ្លាក់ចុះ​នូវ​វប្បធម៌ អរិយធម៌​របស់​ខ្មែរ​យើង​"​។

​លោក ឡុង ឌី​ម៉​ង់ បន្តថា "​ម្យ៉ាងវិញទៀត ខ្ញុំ​សង្កេតឃើញ​បណ្ដា​សារព័ត៌មាន គេហទំព័រ និង​ទំព័​ហ្វេ​ស​ប៊ុ​ក​មួយចំនួន បាន​ចុះផ្សាយ​ថា "​សាលា​រាជធានី កំពុង​តាម​ចាប់ខ្លួន​វិចិត្រករ​គូររូប​នៅលើ​ជញ្ជាំង​ឲ្យ​មក​ទទួលទោស​”​។ តាម​អត្ថន័យ​ពិត​នៃ​អត្ថបទ​នោះ គឺ​”​សាលា​រាជធានី​នឹង​ចាត់​ឲ្យ​អាជ្ញាធរ​ស្រាវជ្រាវ​រក​អ្នកប្រព្រឹត្ត​ឲ្យ​មក​ទទួលខុសត្រូវ និង​លុប​រូប​ចេញ​ឲ្យ​មាន​សភាព​ដូចដើម​វិញ​"​។​

​លោក​ឡុង​ឌី​ម៉​ង់ ក៏បាន​ភ្ជាប់​ជាមួយ​៖
១.​អត្ថបទ​ចុះផ្សាយ​របស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៦ ធ្នូ ម៉ោង​៧ និង​៥៣​នាទី​ល្ងាច ។​
២.​ដីការ​អមរ​បស់​សាល​រាជធានី​ភ្នំពេញ​ដល់​គណៈ​អភិបាលខណ្ឌ​ទាំង​១២ ស្ដីពី​ការណែនាំ​ជនបរទេស នៅពេលដែល​កំពុង​គូសវាស​គំនូរ​អា​ហ្វី​ស​អាណាធិបតេយ្យ​លើ​របង​ការដ្ឋាន និង​ជញ្ជាំង​អគារ​។​
​សំនួរ​៖​តើ​គំនូរ​លើ​ជ​ញ្ចាំ​ង​ទាំងបី​ទីតាំង​ខាងលើ មានការ​អនុញ្ញាត​ពី​អាជ្ញាធរ ឬទេ ហើយ​បាន​លើក​សោភ័ណភាព​ទីក្រុង តម្លៃ​នៃ​វប្បធម៌ អរិយធម៌ និង​តំបន់​បេតិកភណ្ឌ​នៅត្រង់ណា​?​

អ្នកនាំពាក្យ​សាលា​រាជធានី បង្ហាញ​ពី​រូប​លើ​ជញ្ជាំង​របស់​វិចិត្រករ​អាមេរិក ៤ នាក់ នៅ​រាជធានី​ភ្នំពេញ​

អ្នកនាំពាក្យ​សាលា​រាជធានី បង្ហាញ​ពី​រូប​លើ​ជញ្ជាំង​របស់​វិចិត្រករ​អាមេរិក ៤ នាក់ នៅ​រាជធានី​ភ្នំពេញ​

អ្នកនាំពាក្យ​សាលា​រាជធានី បង្ហាញ​ពី​រូប​លើ​ជញ្ជាំង​របស់​វិចិត្រករ​អាមេរិក ៤ នាក់ នៅ​រាជធានី​ភ្នំពេញ​