យោធាហ្វីលីពីន សម្លាប់សមាជិក Abu Sayyaf ២៦នាក់

ហ្វីលីពីន៖ បន្ទាប់ពីប្រតិបត្តិការ វាយប្រហារអស់រយៈពេល មួយសប្តាហ៍កន្លងទៅនេះ យោធាហ្វីលីពីន វាយដណ្តើម បានជំរុំរបស់ពួកមូស្លីម ជ្រុលនិយម ព្រមទាំងបានបណ្តាលឲ្យ សកម្មជន២៦នាក់ និងយោធា៣នាក់ស្លាប់ នេះបើ យោងតាមប្រភព ពីអ្នកនាំពាក្យរបស់យោធា ដកស្រង់ដោយសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥នេះ កម្លាំងយោធា ហ្វីលីពីន បានវាយប្រហារទៅលើជំរុំរបស់ពួក Abu Sayyaf ដែលស្ថិតនៅ ក្នុងព្រៃលើកោះ Basilan ភាគខាងត្បូងប្រទេស ហ្វីលីពីន ប៉ុន្តែគ្រាប់បែកបង្កប់របស់ពួកគេ បានបណ្តាល ឲ្យយោធា១២នាក់ត្រូវរងរបួស នេះបើយោងតាមការលើកឡើងរបស់លោក Filemon Tan។

អ្នកនាំពាក្យទ័ពអាកាស របស់ហ្វីលីពីន បានឲ្យដឹងថា លោក Mohammad Najib Hussein alias Abu Anas ជាពួកជីហាត ប្រចាំប្រទេស ម៉ាឡេស៊ី ក៏ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ បាត់បង់ជីវិតក្នុងប្រតិបត្តិការ បោសសម្អាតនៅកោះ Basilan នេះផងដែរ។

សូមជម្រាបថា ក្រុមAbu Sayyaf ត្រូវបានបង្កើតឡើង ដោយប្អូនថ្លៃរបស់លោក Osma bin Laden ក្នុងរយៈពេល ប៉ុន្មានថ្ងៃ មុនពេលដែលលោកបង្កើតក្រុមអាល់កៃដា។ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងទៅនេះ ក្រុមAbu Sayyaf នេះបានគេដឹងថា បានប្រព្រឹត្តិអំពើឧក្រិដ្ឋជាច្រើន ក្នុងនោះរួមមានដូចជាការចាប់ជម្រិតដើម្បីជាថ្នូរ នឹងប្រាក់ជាច្រើនសន្ធឹកសន្ធាប់ជាដើម៕

យោធាហ្វីលីពីន សម្លាប់សមាជិក Abu Sayyaf  ២៦នាក់