រុស្ស៊ីប្រកាស បញ្ឈប់ទំនាក់ទំនង ពាណិជ្ជកម្មអាហារ ជាមួយអ៊ុយក្រែន

ម៉ូស្គូ៖ ប្រទេស រុស្ស៊ី បានប្រកាសបញ្ឈប់ ធ្វើទំនាក់ទំនង ពាណិជ្ជកម្មអាហារជាមួយ ប្រទេស អ៊ុយក្រែន នៅខែមករាខាងមុខ ដើម្បីជាការឆ្លើយតបនឹង ការធ្វើទំនាក់ទំនងពាណិជ្ជកម្ម ដោយសេរីរវាងរដ្ឋាភិបាលក្រុង Kiev ជាមួយសហភាព អឺរ៉ុបហៅកាត់ថា EU ហើយការដាក់ ទណ្ឌកម្មក៏បានធ្វើទៅ លើបណ្តាប្រទេសលោកខាងលិច ផងដែរ នេះបើយោងតាមការលើកឡើងរបស់ នាយករដ្ឋមន្ត្រីរុស្ស៊ី លោកMedvedev ដកស្រង់ដោយសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥នេះ។

គួរបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មដោយសេរី រវាងប្រទេស អ៊ុយក្រែន និងសហភាពអឺរ៉ុប នឹងចូលជាធរមាន ចាប់ពីថ្ងៃទី០១ ខែមករាខាងមុខនេះ ដែលនេះជាផ្នែកមួយកិច្ចព្រមព្រៀង អាចបង្កឲ្យមានវិបត្តិ ក្នុងទំនាក់ទំនង រវាងរដ្ឋាភិបាលទីក្រុង Kiev និងលោកខាងលិច ជាមួយរដ្ឋាភិបាលក្រុង ម៉ូស្គូកាន់តែរីករាលដាលកាន់តែខ្លាំង។ទាក់ទងកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយសេរីនេះ ប្រទេស រុស្ស៊ីបានបង្ហាញក្តីបារម្ភខ្លាច អឺរ៉ុប នាំចូលទំនិញ ទៅប្រទេស អ៊ុយក្រែនកាន់តែច្រើនហូរហ៊ា។

សូមជម្រាបថា កាលពីសប្តាហ៍មុន លោកប្រធានាធិបតី Vladiamir Putin ក៏បានចេញបញ្ជាឲ្យផ្អាកកិច្ចព្រមព្រៀង ពាណិជ្ជកម្មដោយសេរីជាមួយអ៊ុយក្រែន ដែលធ្វើឡើងកាលពីឆ្នាំ២០១១កន្លងទៅនេះផងដែរ។ ការផ្អាកការអនុវត្ត កិច្ចព្រមព្រៀងនេះ នឹងបង្កឲ្យពន្ធសម្រាប់នាំចូលពីអ៊ុយក្រែនទៅរុស្ស៊ី កើនឡើងរហូតដល់៧ភាគរយ៕

រុស្ស៊ីប្រកាស បញ្ឈប់ទំនាក់ទំនង ពាណិជ្ជកម្មអាហារ ជាមួយអ៊ុយក្រែន