អ្នកនិពន្ធ​ខ្មែរ​អាមេរិកាំង ​និពន្ធ​ប្រលោមលោក​អាប​បែប​មនោសញ្ចេតនា

អ្នកនិពន្ធ​ខ្មែរ​អាមេរិកាំង ​និពន្ធ​ប្រលោមលោក​អាប​បែប​មនោសញ្ចេតនា

និពន្ធ​ខ្មែរ​អាមេរិកាំង​ អ្នកនាង ហ៊ឹម ច័ន្ទ​ឫទ្ធី​ សង្ឃឹម​ថា ស្នាដៃ​ប្រលោម​លោក​ថ្មី​របស់​អ្នក​នាង​ដែល​មាន​ចំណងជើង​ថា​«បារមី​រស្មីពណ៌មាស​រះឡើង‍» ​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​នៅ​ទូទាំង​ពិភពលោក។ (រូបថត​ផ្តល់​ឲ្យ)

អ្នកនិពន្ធ​ខ្មែរ​អាមេរិកាំង ​និពន្ធ​ប្រលោមលោក​អាប​បែប​មនោសញ្ចេតនា

កម្រប​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា«‍បារមី​រស្មីពណ៌មាស​រះឡើង‍» គឺជា​សៀវភៅ​ដែល​និពន្ធ​ដោយ​អ្នកនាង ហ៊ឹម ច័ន្ទ​ឫទ្ធី​។ (រូបថត​ផ្តល់​ឲ្យ)អ្នកនាង​ ហ៊ឹម ច័ន្ទឫទ្ធី ​ដែល​ជា​អ្នកនិពន្ធ​ខ្មែរ​អាមេរិកាំង ​រំពឹង​ថា​នឹង​ទទួល​បាន​ការគាំទ្រ​ពី​ទស្សនិកជន​នៅ​ទូទាំង​ពិភពលោក​សម្រាប់​សៀវភៅ​រឿង​ប្រលោមលោក​ថ្មី​របស់​អ្នក​នាង។ វ៉ាស៊ីនតោន—

អ្នកនាង​ ហ៊ឹម ច័ន្ទឫទ្ធី ​ដែល​ជា​អ្នកនិពន្ធ​ខ្មែរ​អាមេរិកាំង ​រំពឹង​ថា​នឹង​ទទួល​បាន​ការគាំទ្រ​ពី​ទស្សនិកជន​នៅ​ទូទាំង​ពិភពលោក​សម្រាប់​សៀវភៅ​រឿង​ប្រលោមលោក​ថ្មី​របស់​អ្នក​នាង។ បច្ចុប្បន្ន​នេះ អ្នក​នាង ឫទ្ធី ​កំពុង​តែ​អំពាវនាវ​ដល់​សប្បុរសជន​ទាំង​ក្នុង​និងក្រៅ​ប្រទេស​ឲ្យ​ជួយ​បរិច្ចាគ​ជា​ថវិកា​តាមរយៈ​កម្មវិធី​រៃអង្គាស​ប្រាក់​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​មួយ​ដែល​មាន​ឈ្មោះ​ថា Kickstarter​ ដើម្បី​ជួយ​ឲ្យ​អ្នកនាង​អាច​បោះពុម្ព​ផ្សាយ​សៀវភៅ​រឿង​នេះ​បាន។​

អ្នកនិពន្ធ​សៀវភៅ​និយាយ​អំពី​ជីវប្រវត្តិ​របស់​ខ្លួនដែល​មាន​ចំណង​ជើង​ថា “When Broken Glass Floats” ដែល​ប្រែ​ជា​ភាសាខ្មែរថា «អំបែង​អណ្តែត​» រូប​នេះ កំពុង​តែ​ត្រៀម​ចេញ​សៀវភៅ​ប្រលោមលោក​ថ្មី ដែល​មាន​ចំណង​ជើង​ថា “Rise of the Golden Aura” ដែល​ប្រែ​ជា​ភាសាខ្មែរ​ថា «បារមី​រស្មី​ពណ៌​មាស​រះ​ឡើង»។

ប្រលោមលោក​ថ្មី​នេះ ​គឺ​ជា​រឿង​អាប​បែប​មនោសញ្ចេតនា ​ដែល​និយាយ​អំពី​ក្មេង​ស្រី​ខ្មែរ​កំព្រា​ឪពុក​ម្តាយ​ម្នាក់​ ដែល​មាន​ឈ្មោះ​ថា ឆាយា ទេវី បុប្ផា​ទិព្វ ​ហើយ​នាង ត្រូវ​បាន​ស្ត្រី​ខ្មែរ​អាមេរិកាំង​ម្នាក់​រើស​មក​ចិញ្ចឹម​។​

អ្នកនិពន្ធ​ខ្មែរ​អាមេរិកាំង ​និពន្ធ​ប្រលោមលោក​អាប​បែប​មនោសញ្ចេតនា

កម្រប​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា«‍បារមី​រស្មីពណ៌មាស​រះឡើង‍» គឺជា​សៀវភៅ​ដែល​និពន្ធ​ដោយ​អ្នកនាង ហ៊ឹម ច័ន្ទ​ឫទ្ធី​។ (រូបថត​ផ្តល់​ឲ្យ)