ភព​ចំនួន​៥​ ដែល​​មាន​​លក្ខណៈ​ស្រដៀង​នឹង​​ភព​​ផែន​ដី


ភព​ចំនួន​៥​ ដែល​​មាន​​លក្ខណៈ​ស្រដៀង​នឹង​​ភព​​ផែន​ដី

ដំណើរ​រុក​រក​នៅ​លំហ​អាកាស​របស់​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ដែល​បាន​ចំណាយ​ពេល​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ បាន​ប្រទះ​ឃើញ​នូវ​ភព​​ ក៏​ដូច​ជា​តារា​​ជា​ច្រើន។ ក្នុង​ចំណោម​ការ​ប្រទះ​ឃើញ​ទាំង​នោះ​មាន​ភព​ចំនួន​ប្រាំ​ដែល​មាន​​លក្ខណៈស្រដៀង​គ្នា​នឹង​ភព​ផែន​ដី​ ដែល​មនុស្ស​រស់​នៅ​សព្វ​ថ្ងៃ​នេះ។​​​

 

*បញ្ជាក់៖ មួយ​ឆ្នាំ​ពន្លឺ​ស្មើ​នឹង៩ ៤៦១ ០០០ ០០០ ០០០​ (​៩​,៤៦១​លាន​លាន​​គីឡូម៉ែត្រ) 

 

​​​១. ភព​ Kepler 452b

 

ភព​ចំនួន​៥​ ដែល​​មាន​​លក្ខណៈ​ស្រដៀង​នឹង​​ភព​​ផែន​ដី

 

ភព​មួយ​នេះ​ត្រូវ​បាន​​អង្គការ​ណាសា​​ប្រទះ​ឃើញ​កាល​ចុង​ខែ​កក្កដា​កន្លង​ទៅ។ វា​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ភព​ផែន​ដី​​ ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ជា​ភព​កូន​ភ្លោះ​របស់​ភព​ផែន​ដី។ ភព​មួយ​នេះ​មាន​ទំហំ​ធំ​ជាង​ភព​ផែន​ដី​ ៦០​ភាគ​រយ​ និង​ចំណាយ​ពេល​៣៨៥​ថ្ងៃ​ដើម្បី​រង្វិល​ជុំ​គន្លង​គោចរ ហើយ​ស្ថិត​នៅ​ចម្ងាយ​១៤០០​ឆ្នាំ​ពន្លឺ​ពី​ភព​ផែន​ដី។ ​ត្បិត​ថា​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ភព​ផែន​ដី​មែន​ ប៉ុន្តែ​​អ្នក​វិទ្យាសាស្ត្រ​នៅ​មិន​ទាន់​​​អាច​បញ្ជាក់​​ទេ​ថា​ភព​នេះ​អាច​នឹង​ទ្រទ្រង់​ជីវិត​របស់​មនុស្ស​បាន​យ៉ាង​ណា​ ព្រោះ​​គេ​ត្រូវ​​សិក្សា​ពី​បរិយាកាស​នៅ​លើ​ភព​​​ឲ្យ​​បាន​ច្បាស់​ជា​មុន​សិន។

 

 

២. ភព​ Kepler 186f

 

ភព​ចំនួន​៥​ ដែល​​មាន​​លក្ខណៈ​ស្រដៀង​នឹង​​ភព​​ផែន​ដី

 

 

នេះ​គឺ​ជា​ភព​ដំបូង​គេ​បង្អស់​ដែល​ត្រូវ​បាន​គេ​បញ្ជាក់​ថា​ មាន​ទំហំ​ប៉ុន​គ្នា​នឹង​ភព​ផែន​ដី។ ត្បិត​ថា​អ្នក​វិទ្យាសាស្ត្រ​នៅ​មិន​ទាន់​ដឹង​ពី​សីតុណ្ហភាព​លើ​ភព​មួយ​នេះ​ ប៉ុន្តែ​វា​មាន​សណ្ឋាន​ដែល​ស្រដៀង​នឹង​ភព​ផែន​ដី។ វា​ចំណាយ​ពេល​១៣០​ថ្ងៃ​ដើម្បី​រង្វិល​ជុំ​គន្លង​គោចរ ហើយ​ស្ថិត​នៅ​ចម្ងាយ​ ៥០០​ឆ្នាំ​ពន្លឺ​ពី​ផែន​ដី។

 

 

៣. ភព​ Kepler 62f

 

ភព​ចំនួន​៥​ ដែល​​មាន​​លក្ខណៈ​ស្រដៀង​នឹង​​ភព​​ផែន​ដី

 

 

យោង​តាម​ការ​សិក្សា​គេ​ប៉ាន់​ស្មាន​ថា ​ដរាប​ណា​ភព​នេះ​មាន​ពពក​នៅ​ជុំ​វិញ​ វា​អាច​ទៅ​រួច​ដែល​ថា​ភព​នេះ​​គ្រប​ដណ្ដប់​​ទៅ​ដោយ​ទឹក ដួច​ជា​ភព​ផែន​ដី​ដែរ។ បរិយាកាស​នៃ​ភព​មួយ​នេះ​អាច​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ការ​ដក​ដង្ហើម​ លុះ​ត្រា​តែ​មាន​ឧបករណ៍​ពិសេស​សម្រាប់​ប្រើ​ប្រាស់។ ភព​មួយ​នេះ​ស្ទើរ​តែ​មាន​ទំហំ​ប៉ុន​ភព​ផែន​ដី​ ពោលគឺ​​ធំ​ជាង​តែ​១,៤​​ប៉ុណ្ណោះ ហើយ​វា​មាន​ចម្ងាយ​១២០០​ឆ្នាំ​ពន្លឺ​ពី​ផែន​ដី។

 

 

៤. ភព​ Kepler 22b

 

ភព​ចំនួន​៥​ ដែល​​មាន​​លក្ខណៈ​ស្រដៀង​នឹង​​ភព​​ផែន​ដី

 

 

​ក្រុម​អ្នកវិទ្យាសាស្ត្រ​និង​តារាវិទូ​​បាន​ប៉ាន់​ស្មាន​ថា ​ភព​មួយ​នេះ​មាន​សីតុណ្ហភាព​ដូច​ជា​ភព​ផែន​ដី​ដែរ ពោល​គឺ​ប្រមាណ​ ២០​ទៅ​២២​អង្សា​សេ។ វា​ចំណាយ​ពេល​២៩០​ថ្ងៃ​ដើម្បី​រង្វិល​ជុំ​គន្លង​គោចរ​ ​មាន​ទំហំ​ធំ​ជាង​ភព​ផែន​ដី​២,៤​​ដង និង​​មាន​ចម្ងាយ​៦០០​ឆ្នាំ​ពន្លឺ​ពី​ភព​ផែន​ដី។

 

 

៥. ភព​ Kepler 69c

 

ភព​ចំនួន​៥​ ដែល​​មាន​​លក្ខណៈ​ស្រដៀង​នឹង​​ភព​​ផែន​ដី

 

​​​​​​​​​នៅ​ពេល​ដែល​តារាវិទូ​របស់​អង្គការ​ណាសា​ប្រទះ​ឃើញ​ភព​ Kepler 69c កាល​ពី​ឆ្នាំ​​២០១៣ គេ​បាន​ចាត់​ទុក​ថា ​នេះ​ជា​ភព​ដែល​មាន​លក្ខណៈ​​ដូច​ផែន​ដី​ជាង​គេ។ វា​មាន​ទំហំ​ធំ​ជាង​ភព​ផែន​ដី​ពាក់​កណ្ដាល​ ស្ថិត​នៅ​ចម្ងាយ​២៧០០​ឆ្នាំ​ពន្លឺ​ពី​ផែន​ដី​ និង​ចំណាយ​ពេល​២៤២​ថ្ងៃ​ដើម្បី​រង្វិល​ជុំ​គន្លង​គោចរ។ ភព​នេះ​ធ្វើ​ការ​រង្វិល​ជុំ​តារា​មួយ​ដួង​ដែល​តូច​ជាង​ព្រះ​អាទិត្យ​នៃ​ភព​ផែន​ដី​ ប៉ុន្តែ​មាន​លក្ខណៈ​ស្រដៀង​គ្នា៕

 

 

​​​​​ចុច​អាន៖ ការ​ប្រទះ​ឃើញ​៩​​យ៉ាង​​អាច​សន្និដ្ឋាន​បាន​ថា​ មនុស្ស​ភព​ផ្កាយ​​​មាន​ពិត​ប្រាកដ​មែន​​

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TheRichest