ទូរសព្ទ​ទាំង​ប៉ុន្មាន​ម៉ូដែល​នេះ​នឹង​អាច​ដំឡើង​ Android 6.0 បាន​​

ទូរសព្ទ​ទាំង​ប៉ុន្មាន​ម៉ូដែល​នេះ​នឹង​អាច​ដំឡើង​ Android 6.0 បាន​​

កាល​ពី​ពេល​កន្លង​ទៅ​នេះ​ សារព័ត៌មានបានចុះផ្សាយ​​ពី​ទូរសព្ទ​ចំនួន​១១​ម៉ូដែល​របស់​ Samsung ដែល​អាច​ដំឡើង​ទៅ​កាន់​ Android 6.0 Marshmallow បាន​នៅ​ត្រី​មាស​ទី​មួយ​ឆ្នាំ​២០១៦​ រួម​ទាំង​ទូរសព្ទ​ក៏​ដូច​ជា​ Tablet មួយ​ចំនួន​ទៀត​ដំឡើង​បាន​នៅ​ត្រី​មាស​ទី​ពីរ។ ​ក្រៅ​ពី​ទូរសព្ទ​​របស់​ Samsung ​ក៏​មាន​ទូរសព្ទ​របស់​ក្រុមហ៊ុន​ផ្សេង​ទៀត​ដែល​អាច​ធ្វើ​ការ​​ដំឡើង​បាន​ដូច​គ្នា។

 

ទូរសព្ទ​ទាំង​ប៉ុន្មាន​ម៉ូដែល​នេះ​នឹង​អាច​ដំឡើង​ Android 6.0 បាន​​

 

@Google

-Nexus 6

-Nexus 9

-Nexus 5

-Nexus 7 (2013)

-Nexus Player

 
​​
ក្រុមហ៊ុន​ Google បាន​ប្រកាស​ទូរសព្ទ​​ប៉ុន្មាន​ម៉ូដែល​ខាង​​លើ​​នេះ​អាច​ដំឡើង​ទៅ​កាន់​ Android 6.0 បាន​ចាប់​ពី​ថ្ងៃ​ទី​៥​ ខែ​តុលា​ ២០១៥។

 

@Motorola

-Moto X Pure Edition 2015
-Moto X Style 2015
-Moto X Play 2015
-Moto X Pure Edition in the U.S. 2014
-Moto X in Latin America, Europe, and Asia 2014
-Moto G 2015
-Moto G and Moto G with 4G LTE 2014
-Droid Turbo
-Moto Maxx 2014
-Moto Turbo 2014

 

ក្រុមហ៊ុន​ Motorola បាន​ប្រកាស​ថា​ទូរសព្ទ​ខាង​លើ​នឹង​អាច​ធ្វើ​ការ​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​បាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

 

@ASUS

-Padfone S
-ZenFone 2
-ZenFone 2 Deluxe/Special Edition
-ZenFone 2 Laser
-ZenFone Selfie

 

កាល​ពី​ខែ​វិច្ឆិកា​ក្រុមហ៊ុន​ ASUS បាន​ប្រកាស​ឲ្យ​ដឹង​ថា​ទូរសព្ទ​ចំនួន​ប្រាំ​ម៉ូដែល​នឹង​អាច​ដំឡើង​ទៅ​កាន់​ Marshmallow បាន។

 

@HTC

-One M9
-One M8
-One M9+
-One E9
-One E9+
-One E8
-One ME
-One M8 EYE
-Butterfly 3
-Desire 826
-Desire 820
-Desire 816

 

ទូរសព្ទ​របស់​ក្រុមហ៊ុន​ HTC ទាំង​ប៉ុន្មាន​ម៉ូដែល​ខាង​លើ​នេះ​នឹង​អាច​​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​បាន​មុន​ដំណាច់​ឆ្នាំ​​សម្រាប់​ម៉ូដែល​មួយ​ចំនួន​ និង​ម៉ូដែល​មួយ​ចំនួន​ទៀត​ចាប់​ផ្ដើម​នៅ​ដើម​ឆ្នាំ​២០១៦។​

 

@Sony

-Xperia Z5
-Xperia Z5 Compact
-Xperia Z5 Premium
-Xperia Z4 Tablet
-Xperia Z3+
-Xperia Z3
-Xperia Z3 Compact
-Xperia Z3 Tablet Compact
-Xperia Z2
-Xperia Z2 Tablet
-Xperia M5
-Xperia C5 Ultra
-Xperia M4 Aqua
-Xperia C4

 

Sony ជា​ក្រុមហ៊ុន​ដែល​តែង​តែ​ផ្ដល់​ការ​អាប់​ដេត​ថ្មីៗ​បាន​លឿន​សម្រាប់​ទូរសព្ទ​របស់​ខ្លួន​ ជាក់​ស្ដែង​ទូរសព្ទ​រួម​នឹង​ Tablet ចំនួន​១៤​ម៉ូដែល​​នឹង​អាច​ដំឡើង​ទៅ​កាន់​ Android 6.0 បាន។

 

@LG

-G4
-G3
-G Stylo

 

ចំពោះ​ក្រុមហ៊ុន​ LG ឯ​ណេះ​វិញ​នឹង​បញ្ចេញ​ការ​អាប់​ដេត​សម្រាប់​ទូរសព្ទ​តែ​៣​ម៉ូដែល​ប៉ុណ្ណោះ។

 

@Huawei

-Huawei P8
-P8 Lite
-P8 Youth Edition
-P8 Max
-G8 (Maimang 4)
-Mate 7
-Mate S
-Ascend P7
-G7 Plus
-G7
-Honor 7
-Honor 7i
-Honor 6 Plus
-Honor 6
-Honor 4C
-Honor 4X
-X2
-Play 4C

 

កាល​ពី​ខែ​តុលា ​ក្រុមហ៊ុន​​ទូរសព្ទ​របស់​ប្រទេស​ចិន​មួយ​នេះ​បាន​ប្រកាស​ថា​ការ​អាប់ដេត​ Android 6.0 នៅ​លើ​ទូរសព្ទ​រួម​ទាំង​ Tablet មួយ​ចំនួន​នឹង​ចាប់​ផ្ដើម​នា​ខែ​វិច្ឆិកា​ ហើយ​នឹង​សម្រេច​​ការ​បញ្ចេញ​​អាប់ដេត​ទាំង​អស់​​នៅ​ដើម​ឆ្នាំ​២០១៦៕

 

ចុច​អាន៖ ទូរសព្ទ​ Samsung ១១​ម៉ូដែល​នឹង​អាច​ដំឡើង​​ទៅ​កាន់​​ Android 6.0 បាន​នៅ​​​ឆ្នាំ​២០១៦

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DigitalTrends​