សម្តេច​ហ៊ុនសែន អញ្ជើញ​ទៅសួរសុខទុក្ខ សំណេះសំណាល និង​រៀបចំ​អាហារ​សាមគ្គី ដល់​កុមារ​ពិការ​គ​ថ្លង់ នៅ​អង្គការ​គ្រួសារ​ថ្មី​

ភ្នំពេញ: ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុនសែន និង​សម្តេច​ភរិយា កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ទៅសួរសុខទុក្ខ សំណេះសំណាល និង​រៀបចំ​អាហារ​សាមគ្គី​ដល់​កុមារ​ពិការ​គ​ថ្លង់ នៅ​អង្គការ​គ្រួសារ​ថ្មី ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី នៅ​ជាយ​រាជធានី​ភ្នំពេញ​។​

​ក្នុង​មួយឆ្នាំ សម្តេច​ហ៊ុនសែន និង​សម្តេច​ភរិយា ត្រូវ​អញ្ជើញ​ទៅ​ជួប​កុមារ​ពិការ​គ​ថ្លង់ នៅ​អង្គការ​គ្រួសារ​ថ្មី ចំនួន​ពីរដង​។ សម្តេច​តេ​ជោ និង​សម្តេច​ភរិយា ក៏​តែងតែ​ទទួលទាន​អាហារ​រួមគ្នា ជាមួយនឹង​កុមារ​ទាំងនោះ​ផងដែរ​៕​