ជិះ​ឡាន​ឈ្នួល​ពី​យប់​នៅ​ច្បារ​អំពៅ ប្រយ័ត្ន​ចាញ់​បោក​ចាំ​ទល់​ភ្លឺ

ជិះ​ឡាន​ឈ្នួល​ពី​យប់​នៅ​ច្បារ​អំពៅ ប្រយ័ត្ន​ចាញ់​បោក​ចាំ​ទល់​ភ្លឺ

អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​១ ពេល​ខ្លះ​បាន​ជ្រើស​រើស​មធ្យោបាយ​ឡាន​ឈ្នួល ប៉ុន្តែ​ភាគ​ច្រើន​រអ៊ូ​រទាំ​រឿង​ឡាន​មិន​ងាយ​ចេញ ហើយ​បើ​ជិះ​ពី​យប់​វិញ​ត្រូវ​ចាំ​រហូត​ទល់​ភ្លឺ​ក៏​មាន ព្រោះ​ចាញ់​បោក​តៃកុង​ឡាន​ទាំង​នោះ។

 

ជិះ​ឡាន​ឈ្នួល​ពី​យប់​នៅ​ច្បារ​អំពៅ ប្រយ័ត្ន​ចាញ់​បោក​ចាំ​ទល់​ភ្លឺ

 

បញ្ហា​ដែល​នាំ​ឲ្យ​អ្នក​ដំណើរ​ខ្លះ​និយាយ​ថា​ចាញ់​បោក ព្រោះ​ខ្លួន​ឡើង​ជិះ​ឡាន​តាំង​ពី​ម៉ោង ៤ ឬ ៥​យប់ ប៉ុន្តែ​ភ្លឺ​ហើយ​នៅ​តែ​មិន​បាន​ចេញ​ដំណើរ​ទៀត។ អ្នក​មីង ធូ រស់​នៅ​ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង កំពុង​ឈរ​នៅ​ជិត​ឡាន​ឈ្នួល​មួយ​គ្រឿង​ទាំង​ទឹក​មុខ​ធុញ​ថប់។ «ខ្ញុំ​ឡើង​ឡាន​នេះ​តាំង​ពី​ម៉ោង​មិន​ទាន់៥ ឥឡូវ​ម៉ោង ៦​ហើយ… ដំបូង​ប្រាប់​ថា​​ឡើង​ភ្លែត​ចេញ​ភ្លាម តែ​ដល់​ពេល​​ឡើង​ហើយ នៅ​បើក​ចុះ​បើក​ឡើង​នៅ​ហ្នឹង… ហើយ​ឥឡូវ​ថា​នៅ​ចាំ​ម្នាក់​ទៀត​ហើយ»។ អ្នក​មីង ធូ និយាយ។

 

ឡាន​ឈ្នួល​ខ្លះ​បាន​ប្រើ​គ្នា​ឯង​ទៅ​អង្គុយ ដើម្បី​ឲ្យ​អ្នក​ដំណើរ​មើល​ឃើញ​ថា​ច្រើន និង​ឡើង​ជិះ។ ឯ​ឡាន​ខ្លះ​ទៀត ធ្វើ​ជា​បញ្ឆេះ​ម៉ាស៊ីន​ប្រមូល​អ្នក​ដំណើរ​តាម​ផ្លូវ ប៉ុន្តែ​នៅ​ពេល​បើក​ទៅ​ជិត​ដល់​ម្ដុំ​វត្ត​និរោធ​ក៏​បក​ក្រោយ​មក​ច្បារអំពៅ​វិញ ដោយ​លេស​ថា​ភ្លេច​យក​អ្នក​ដំណើរ ឬ​ទំនិញ​ដែល​គេ​ផ្ញើ​ជា​ដើម ខណៈ​ដែល​ធាតុ​ពិត​គ្រាន់​តែ​ចង់​មក​យក​ម៉ូយ​ថែម​ទៀត​ប៉ុណ្ណោះ។

 

ដោយ​សារ​បែប​នេះ អ្នក​ធ្លាប់​មាន​បទ​ពិសោធន៍​អង្គុយ​ចាំ​យូរ ភាគ​ច្រើន​បាន​នាំ​គ្នា​ទៅ​ចាំ​ជិះ​តាម​ផ្លូវ មិន​ឡើង​ឡាន​នៅ​ច្បារអំពៅ​ឡើយ។ បុរស​ម្នាក់​ដែល​ធ្លាប់​ឡើង​ចុះ​ភ្នំពេញ​ស្ទើរ​រាល់​សប្ដាហ៍​បាន​និយាយ​ថា លោក​សុខ​ចិត្ត​ទៅ​ចាំ​ឡាន​នៅ​មុខ​ខ្លោង​ទ្វារ​វត្ត​និរោធ​តែ​ម្ដង ព្រោះ​មិន​ខ្លាច​ចាញ់​បោក​ឡាន​បក​ក្រោយ​វិញ នាំ​ឲ្យ​ខាន​ពេល។ បើ​ឡើង​​ជិះ​នៅ​ច្បារ​អំពៅ ឡាន​ទាំង​នោះ​នឹង​បក​ក្បាល​ចុះ​ឡើង ដើម្បី​ប្រមូល​អ្នក​ដំណើរ ធ្វើ​ឲ្យ​រង់​ចាំ​យូរ​ខាត​ពេល​វេលា៕

ធ្លាប់​ជួប​បញ្ហា​ដូច​ខាង​លើ​នេះ​ទេ?

 

អត្ថបទ៖ គង់ វិសាល