និស្សិតម្នាក់ខ្យល់គ ស្លាប់ភ្លាមៗ នៅក្នុងបន្ទប់ជួល

ភ្នំពេញ៖ និស្សិតម្នាក់ ខ្យល់គស្លាប់ភ្លាមៗ ក្នុងបន្ទប់ជួល នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង២៣និង៣០នាទី ស្ថិតនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា និស្សិតម្នាក់ឈ្មោះ សារ៉ន រ៉េន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៤ រៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានខ្យល់គស្លាប់ភ្លាមៗ ដោយជនរងគ្រោះបានជួលបន្ទប់ រស់នៅជាមួយសង្សារ ស្ថិតនៅក្រុម៤ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

មុនពេលកើតហេតុ ជនរងគ្រោះបានមើលរឿង នៅក្នុងកុំព្យូទ័រជាមួយសង្សារក្នុងបន្ទប់ ពេលនោះសង្សារ របស់ជនរងគ្រោះ ក៏បានចូលដេកមុន លុះដល់ម៉ោងកើតហេតុ ក៏ឮសំឡេងចម្លែកនិងប្រកាច់ ហើយសង្សារ ក៏បានស្ទុះចេញពីមុង មកហៅជនរងគ្រោះ ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

និស្សិតម្នាក់ខ្យល់គ ស្លាប់ភ្លាមៗ នៅក្នុងបន្ទប់ជួល
និស្សិតម្នាក់ខ្យល់គ ស្លាប់ភ្លាមៗ នៅក្នុងបន្ទប់ជួល

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត