ចង់​ឈប់​ទឹង​ច្រមុះ​ទាល់តែ​សាកល្បង​វិធី​ទាំងនេះ​ ​

ចង់​ឈប់​ទឹង​ច្រមុះ​ទាល់តែ​សាកល្បង​វិធី​ទាំងនេះ​  ​

មិន​ខ្វល់​ថា​អ្នក​មាន​អា​ការៈតឹង​ច្រមុះ​ដោយសារ​ជំងឺ​ផ្តាសាយ រលាក​ប្រហោង​ឆ្អឹង​ក្នុង​ច្រមុះ ឬ​អាឡែ​ហ្ស៊ី​ឡើយ អ្នក​នៅ​តែ​អាច​លុប​បំបាត់​វា​បាន​ដដែល​ទេ​។ វា​អាច​ជា​រឿង​មួយ​គួរឱ្យ​អាម៉ាស់​ដែរ ជាពិសេស​បើសិនជា​មាន​អ្វីមួយ​កើត​ជាមួយនឹង​ការ​ហៀរ​សម្បោរ​នោះ​។​

​ខណៈពេល​ដែល​មាន​ថ្នាំ​ជាច្រើន​ដែល​អាច​ជួយ​បំបាត់​ការ​តឹង​ច្រមុះ​នោះ វា​ទំនងជា​អាច​បង្ក​ជា​ផល​រំខាន​ណា​ផ្សេង​ទៀត​ដូចជា ស្ងួត​មាត់ ឈឺក្បាល និង​ងងុយគេង​។ សំណាង​ដែរ យើង​មាន​វិធី​ព្យាបាល​មួយចំនួន​ដែល​អាច​ធ្វើ​ដោយ​ខ្លួនឯង​បាន​ក្នុង​ការបំបាត់​ការ​តឹង​ច្រមុះ​។ នៅពេល​មាន​បញ្ហា​តឹង​ច្រមុះ​ភ្លាម ចូរ​ព្យាយាម​ប្រើ​វិធី​ធម្មជាតិ​ដូចខាងក្រោម​នេះ​ទៅ​។​

ងូតទឹក​ក្តៅ​ឧណ្ហៗ​
ការ​ងូតទឹក​ក្តៅ​ឧណ្ហៗ​អាច​ជួយ​អ្នក​យក​ឈ្នះ​អារម្មណ៍​នៃ​ការ​តឹង​ច្រមុះ ឬ​ហៀរ​សម្បោរ​បាន​។ អ្វី​ដែល​សំខាន់​នោះ​គឺថា វា​ជួយ​ឱ្យ​ដកដង្ហើម​កាន់តែ​ស្រួល​ព្រោះតែ​ចំហាយ​របស់​ទឹក​ក្តៅ​នឹង​ទៅ​រំលាយ​ភាព​ខាប់​របស់​ស្លេស្ម​ដែល​កំពុងតែ​ស្ទះ​ក្នុង​ច្រមុះ​។ ដូច្នេះ​វា​នឹង​ជួយ​បំបាត់​ការ​តឹង​ច្រមុះ​បាន​បណ្តោះអាសន្ន​ដែរ​។

ទឹក​
មិន​ខ្វល់​ថា​អ្នក​មាន​បញ្ហា​តឹង​ច្រមុះ​ឬ​អត់​ទេ ការ​ញ៉ាំ​ទឹក​កាន់តែ​ច្រើន​គឺជា​រឿង​ល្អ​មួយ​ចំពោះ​សុខភាព​។ ការ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​គ្រប់គ្រាន់​គឺជា​អត្ថប្រយោជន៍​បន្ថែម​មួយ​បើសិនជា​ការ​តឹង​ច្រមុះ​កំពុងតែ​ធ្វើ​ទុក្ខ​អ្នកខ្លាំង​។ ការ​ញ៉ាំ​ទឹក​កាន់តែ​ច្រើន​នឹង​ជួយ​ពង្រា​វ​ស្លេស្ម​។ បើសិន​ជា​ស្ថានភាព​ជំងឺ​នេះ​មាន​ជាប់ទាក់ទង​នឹង​ការ​រលាក់​បំពង់ក ចូរ​ញ៉ាំ​ទឹ​កក្តៅ ឬ​តែ​ឱ្យបាន​ច្រើន ព្រោះ​វា​អាច​ជួយ​បំបាត់​ការឈឺ​បំពង់​ក​បាន​។

តែ​ជី​អង្កា​ម​
ការ​ញ៉ាំ​តែ​ជី​អង្កាម​នឹង​ជួយ​បំបាត់​ការ​តឹង​ច្រមុះ​បាន​តាម​បី​របៀប​។ របៀប​ទី​១ វា​ផ្ទុក​ទៅ​ដោយ​សារធាតុ Menthol ដែល​អាច​ជួយ​សម្អាត​ផ្លូវដង្ហើម ដូច្នេះ​វា​នឹង​ជួយ​ដល់​ការដកដង្ហើម​កាន់តែ​ស្រួល​។ ទី​២ ចំហាយ​របស់​តែ​ជី​អង្កាម​នឹង​ទៅ​ពង្រា​វ​ស្លេស្ម​។ ទី​៣ ការ​ញ៉ាំ​តែ​ជី​អង្គា​ម​នឹង​ក្លាយទៅជា​ជាតិ​ទឹក​ប្រចាំថ្ងៃ​របស់​អ្នក​បាន​។

ខ្ទឹម​ស​
បើសិនជា​តឹង​ច្រមុះ​ដោយសារតែ​ការបង្ក​រោគ​ដោយ​បាក់តេរី ឬ​វីរុស ខ្ទឹមស​ប្រហែលជា​អាច​ក្លាយទៅជា​របស់​ព្យាបាល​ដ៏​អស្ចារ្យ​មួយ​បាន​។ ចូរ​ស្ងោរ​ខ្ទឹមស​ពីរ​ទៅ​បី​កំប៉ឹស​ក្នុង​ទឹក​មួយពែង ហើយ​ញ៉ាំ​វា​នៅ​ពេល​ត្រជាក់​ទៅ​។ អ្នក​ក៏​អាច​ញ៉ាំ​ខ្ទឹមស​ឆៅ​រាល់ថ្ងៃ​បាន​ដែរ​ខណៈ​ពេល​ដែល​កំពុងតែ​តឹង​ច្រមុះ​ដើម្បី​ទទួល​បាន​ប្រយោជន៍​ជា​ការសម្លាប់​មេរោគ​របស់​វា​។

ស្អំ​ទឹ​កក្តៅ​
វិធីសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការដោះស្រាយ​បញ្ហា​តឹង​ច្រមុះ​ព្រមទាំង​មិន​មាន​ផា​សុខភាព​ក្នុង​គឺ​ធ្វើឡើង​ជាមួយ​នឹង​ការ​ស្អំ​ទឹ​កក្តៅ​។ ចូរ​ប្រើ​ទឹក​ក្តៅ​កន្សែងពោះគោ​ជ្រល​ក់​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​រួច​ពូត​ឱ្យ​ស្ងួត បន្ទាប់មក​យកមក​ដាក់​លើ​ច្រមុះ ហើយ​សម្រាក​ចុះ​។ ការធ្វើ​បែប​នេះ​នឹង​ជួយ​សម្រាល​ការឈឺ​ក្បាល​ផងដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។