ស្ពា​ន​អា​កា​ស​តិ​ច​ណូ នឹង​ស​ម្ពោ​ធ​ដា​ក់​ឲ្យ​ប្រើ​ប្រា​ស់​ជា​ផ្លូ​វ​កា​រ​នៅ​ថ្ងៃ​ទី ០៥ ខែ មករា ឆ្នាំ ២០១៦

ភ្នំពេញ ៖ អ្នក​នាំ​ពា​ក្យ​សា​លា​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​លោ​ក ឡង់ ឌី​ម៉ង់ បា​ន​ថ្លែ​ង​ប្រា​ប់​ឲ្យ​ដឹ​ង​ថា​នៅ​ថ្ងៃ​ទី ០៥ ខែ មករា ឆ្នាំ ២០១៦ ខា​ង​មុខ​នេះ​ស្ពា​ន​អា​កា​ស​តិ​ច​ណូ និង ផ្លូ​វ​ក្រោ​ម​ដី​នឹ​ង​សម្ពោ​ធ​ដា​ក់​ឲ្យ​ប្រើ​ប្រា​ស់​ជា​ផ្លូវ​កា​រ​ ក្រោ​ម​អ​ធិ​ប​តី​ភា​ព​ សម្តេច​តេ​ជោ ហ៊ុន សែន នា​យ​ក​រដ្ឋ​ម​ន្រ្តី​នៃ​ក​ម្ពុ​ជា ។ ដោយឡែកនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥នេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បា​ន​ចុះ​ពិ​និ​ត្យ​ទី​តាំ​ង​ស្ពា​ន​អា​កា​ស​តិ​ច​ណូ ដើ​ម្បី​ត្រៀ​ម​រៀប​ចំ​ពិ​ធី​ស​ម្ពោ​ធ នៅ​ពេ​ល​ខា​ង​មុ​ខ​នេះ ។ សូមជំរាបថា ស្ពានអាកាសតិចណូ និងផ្លូវក្រោមដី មានប្រវែង៣៨២ម៉ែត្រ និងទទឹង១៥,៨ម៉ែត្រ ផ្លូ​វ​ក្រោ​មដី​មា​ន​ប្រ​វែ​ង ៣៥៦​ម៉ែ​ត្រ ទ​ទឹ​ង ៦-៨​ម៉ែ​ត្រ ស្ថិ​ត​នៅ​ប្រ​ស​ព្វ​ម​ហា​វិ​ថី​ស​ហ​ព័ន្ធ​រុ​ស្ស៊ី​ ម​ហា​វិ​ថី​គី​ម​អិ​ល​ស៊ុ​ង​ និ​ង​ម​ហា​វិ​ថី​ម៉ៅ​សេ​ទុ​ង ត្រ​ង់​ភ្លើ​ង​ស្តុ​ប​តិ​ច​ណូ ៕ ដោយ៖ ចាន់ធី