កំពូលតារាកូរ៉េ​លោក​ Rain​ កំពុងត្រៀម​ខ្លួនចេញ​មុខ​ដើម្បី​ប្រឆាំងតប​ទៅអ្នកដែល​រិះគន់ខ្លួន​

ក្រុមហ៊ុនរបស់​តារាប្រុស​ Rain​ ព្រមានទៅ​ដល់អ្នកស្អប់​ទាំងឡាយ​ ឱ្យបញ្ឈប់ជា​បន្ទាន់នូវ​ការរីករាលដាល​នៃការគិត​អាក្រក់មកលើ​កំពូលតារា​Rain ​បើមិនដូច្នោះទេ​ នឹងចាត់ការ​ទៅតាម​ផ្លូវច្បាប់។​ទាក់ទងទៅនឹង​ការប្រកាសពី​ជំហររបស់ខ្លួន​ ថានឹងតបតឬ​ប្រឆាំងទៅវិញ​ចំពោះ ​អ្នកដែលនិយាយ​ពាក្យចរចាម​អារាមដែលជារឿង​មិនពិតរបស់​កំពូលតារា​ Rain ​លោកនឹងចាត់វិធាន​ការទៅកាន់​អ្នករិះគន់ទាំងនោះ​តាមផ្លូវច្បាប់។ ​នេះបើយោង​ទៅតាមគេហ​ទំព័រផ្ទាល់​ពីក្រុមហ៊ុន​របស់Rain។​
កំពូលតារាកូរ៉េ​លោក​ Rain​ កំពុងត្រៀម​ខ្លួនចេញ​មុខ​ដើម្បី​ប្រឆាំងតប​ទៅអ្នកដែល​រិះគន់ខ្លួន​
រឿងរាវកាន់​តែអាក្រក់ហើយ​ ដែលកើតឡើងទៅ​លើកំពូលតារា​ចម្រៀង ​និងតារាសម្តែង​អន្តរជាតិ​ Rain ​ដោយបញ្ហា​ទាំងអស់នោះ​កើតឡើង​ដោយសារ ​តែការបញ្ចេញ​ជាមតិយោបល់​តាមរយៈ ​Online​ ដែលការ​បញ្ចេញមតិ​នោះវាផ្ទុយ​ ទៅនឹងការពិត ​របស់តារា​ប្រុសរូបនេះ​ ដូច្នេះហើយ​ក្រុមហ៊ុន​របស់តារាប្រុសរូបនេះ​ នឹងប្រឆាំងតបវិញ ​ទៅកាន់អ្នកទាំង​អស់នោះ ​ហើយវាក៏ជា​សញ្ញា​អាក្រក់ដល់តារា​ ដ៏ទៃដែល​ ដែលហាក់​ដូចជា​បំផ្លាញ​កត្តិយស​របស់បុគ្គល។​នៅថ្ងៃទី​ ២១ ខែធ្នូ ​ឆ្នាំ២០១៥នេះ​ ក្រុមហ៊ុនរបស់ ​Rain ​បាននិយាយ​ប្រាប់ទៅកាន់ ​ប្រព័ន្ធផ្សព្វផ្សាយ​មួយដោយ​បើកចំហថា​ ក្រុមហ៊ុនបាន​ស្រង់ឈ្មោះ ​ពត៌មានផ្សេងៗ​នៃអ្នកនិយាយពាក្យ​មិនពិតទាំង​អស់នោះ​ហើយ។ ​ហើយ​ក្រុមហ៊ុន​ នឹងធ្វើការទាំងអស់​នេះតាម​ផ្លូវច្បាប់៕​

ប្រែសម្រួល៖ កញ្ញា
ប្រភព៖ allkpop