ប្រ៊ុយណេ​ព្រមាន​ចាប់​ដាក់គុក​៥​ឆ្នាំ​ចំពោះ​អ្នករៀបចំ​បុណ្យ Christmas

​ប្រ៊ុយណេ​៖​យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន The Sydney Morning Herald បានចេញ​ផ្សាយ​ថា ប្រទេស​អ្នកមាន​ដោយសារ​ប្រេង និង​គ្រប់គ្រង​ដោយ​ព្រះ​ចៅ Sultan Hassanal Bolkiah បានចេញ​សេចក្ដីប្រកាស​ជា​ផ្លូវការ ហាមឃាត់​ការប្រព្រឹត្ត និង​រៀបចំ​បុណ្យ Christmas នៅតាម​ទី​សារ​ធារ​ណៈ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ប្រ៊ុយណេ​មិន​អនុញ្ញាត​ឲ្យ​មានការ​តុបតែង និង​ស្លៀកពាក់ Santa Claus ព្រមទាំង​ផ្ញើ​កាដូ​នៅតាម​ទី​សារ​ធា​រណៈ​ឡើយ បើ​ជនណាម្នាក់​ល្មើស​ត្រូវ​ប្រឈមមុខ​នឹង​ការជាប់គុក​រយៈពេល​៥​ឆ្នាំ​។​

​គួរ​បញ្ជាក់ថា ប្រ៊ុយណេ​ជា​ប្រទេសមួយ​កាន់សាសនា​ឥស្លាម ដោយ​ក្នុងនោះ​មានតែ​ជាង ៣០​ភាគរយ​ប៉ុណ្ណោះ ដែល​កាន់សាសនា​ផ្សេងៗ មានដូចជា​ព្រះពុទ្ធ និង​គ្រឹ​ស្គ​សាសនា​ជាដើម​៕

ប្រ៊ុយណេ​ព្រមាន​ចាប់​ដាក់គុក​៥​ឆ្នាំ​ចំពោះ​អ្នករៀបចំ​បុណ្យ Christmas