រថយន្ត​ទួ​រី​ស​បុក​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ស្លាប់​លើ​ផ្លូវជាតិ​លេខ​៤

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​ខណៈ​កំពុង​ជិះ​ម៉ូតូ​​​ពី​កើតទៅ​លិច​(ទិស​ដៅ​បញ្ច្រាស​គ្នា) ក៏​ត្រូវ​រថយន្ត​ប្រភេទ​ទួ​រី​ស​មួយ​គ្រឿងបើក​បុក​ទាំង​កំរោល បណ្តាល​ឱ្យ​ប៉ើង​មនុស្ស​បុក​កញ្ចក់​រថយន្ត ចំណែក​ម៉ូតូ​ចូល​ក្រោម​កង់​រថយន្ត​ផង​​ដែរ ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​០៤ ក្នុង​ភូមិ​ត្រពាំង​រកា ឃុំ​ត្រពាំង​រកា ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ជំហាន​ដំបូង គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ដែល​ស្លាប់ និង​អ្នកបើកបរ​បង្ក​នោះ​ទេ គ្រាន់តែ​ដឹង​ថា រថយន្ត​មាន​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 2A-3186 ។

ប្រភព​បន្ត​ថា រថយន្ត​ខាងលើ​បន្ទាប់​ពី​បង្កហេតុ​ប្រុង​បើក​រត់ តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ក្របួច​ជាប់​ដដែល ។